ល្ងាចម៉ិញប៉ា-ម៉ាក់បានទូរស័ព្ឌមកលេង ខ្ញុំណឹងក៏តាំងតែនឹកផ្ទះ នឹកបងប្អូនដែលធ្លាប់តែនៅជាមួយគ្នា ក្រោយមកទៀតក៏ នឹកឃើញកំណាព្យរបស់ប៉ា ដែលគាត់បានតែងជាយូរមកហើយ ក៏ចង់យកមកដាក់ ដើម្បីចែកអ្នកទាំងអស់គ្នាមើលកំសាន្ត ។ កំណាព្យនេះមានឈ្មោះថា អ៊ា-ចន្ទ្រ-ត្រោ ជាលំនាំបទពាក្យ ៩ បែបជាប់ទង ដែលគាត់បានតែងក្នុងឆ្នាំ ១៩៨៧ ។

 

អ៊ា-ចន្ទ្រ-ត្រោ !

 

ទក--លឹក     ស៊ឹក--ឡែន     សែនអាល័យ

ហេតុនិស្ស័យ     ច្នៃសំរិត     ចិត្តជីវ៉ា

ពិតប៉ុនប៉ង     ផ្សងជួបជួន     នួនសង្សារ

បើបរា     ស្មាលាស្នេហ៏     បែរបែកបង ។

 

ចន្ទ្រឧត្តម     ហំ-ហែ-ហម     អមដោយផ្កាយ

ថ្វីខ្ពស់ឆ្ងាយ     កាយហាក់ជិត     និត្យនួនល្ងង

ចង់សាស័ព្ទ     ស្តាប់សំនៀង     សៀងសាសង

បែ-សែន-ស្នង     បងស្មោះសរ     ល្អល្អន់ល្អិត ។

 

ឯមេឃា     អ៊ា-ចន្ទ្រ-ត្រោ     ឱចន្ទ្រា

កាយកំពា្រ     ស៊ា--ង៉ែន     ដែនដួងចិត្ត

ប្រើ-សិន-ប     ប្រសិនបាន     ប្រាណស្នេហ៏ស្និទ្ធ

មកផ្តេកផ្តិត     កិតកាយា     ថ្លា-កមល ។

 

ប្រួន-សិន-     ប្រសិនអ្នក     ជាក់ចងចាំ

បើគ្មានកម្ម     ឆ្នាំយូរលង់     គង់តែដល់

ចិត្តសច្ចា     ថាសច្ចៈ     ស្ម័គ្រឥតខ្វល់

កែវកុំឆ្ងល់     អល់អែកអី     ស្តីបងស្តាប់ ។