ថ្វីត្បិតតែពេលនេះមេឃកំពុងតែរលឹមក៏ដោយ ក៏នៅមានស្រមោលដួងខែរះព្រាលៗដែរ ។ ដល់តែយប់ស្ងាត់លឺតែសម្លេងកង្កែប គង្គក់ និង ហ៊ីងអញ្ចឹងទៅ ដូចមានអារម្មណ៍ស្រងេះស្រងោចពីរឿងអ្វីមួយយ៉ាងម៉េចទេ ។ តើខ្ញុំកំពុងតែនឹកអីគេហ្នឹង?? ចម្លើយគឺអត់ដឹងផង ។

ដួងខែព្រាលៗពីបន្ទប់របស់ខ្ញុំ
ខែ មិថុនា 2, 2009 at 12:45 ព្រឹក
ងាប់ហើយ! បងស្រីដេកជាន់ទីប៉ុន្មានបានជាថតងើយសម្បើមម្ល៉េះ?
និយាយចឹងអាគារថ្មទំនើបរាប់ដប់ជាន់ចឹង នៅមានកង្កែប ហ៊ីងយំទៀត បងចេះតែថាទេដឹង?
ខែ មិថុនា 2, 2009 at 9:12 ព្រឹក
អាហ៊ី ឆ្លៀតមកថាទៀត! ថតងើយក៏ព្រោះតែខ្ញុំនៅត្រឹមជាន់ទី ៤ ឯអគារនោះកម្ពស់ ២០ ជាន់ឯណោះ រឿងអីមិនងើយ? សុភ័ក្រ្តឯងនៅ downtown បែបមិនសូវអីទេ សាកមកនៅម្តុំ Ramkhamhaeng វិញមើល ភ្លៀងម្តងលឺតែកង្កែប គង្គក់ និង ហ៊ីងយំ ធ្វើអោយឯងដេកស្តាប់វាស្រែកមួយយប់ទើសភ្លឺ ។
ខែ មិថុនា 2, 2009 at 2:13 ព្រឹក
ងាប់ នឹក ម៉ន នៅមិនដឹងទៀត
ខ្ញុំដូចកេសី ដែរ នឹក សង្សារ ទាំងប្រាំ នៅឯស្រុក ឯណោះ មិនដឹងជាគេមានប្តីអស់ហើយក៏មិនដឹង? បើគេមាន ខ្ញុំច្បាស់ជា ចេតរ៉យ ហើយ !
ខែ មិថុនា 2, 2009 at 9:14 ព្រឹក
យី! ចុះល្បងហនុមានអីក៏មានសង្សារច្រើនម្លឹងៗ? ចុះបើច្រើនអញ្ចឹង ស្រលាញ់មួយណា ទុកមួយណាទៅ? ហាហាហា ចាប់ផ្តើមភ័យ ខ្លាចគេការចោលហើយនោះ ។
ចំពោះបងម៉ន ខ្ញុំនឹករាល់តែថ្ងៃ រាល់តែវេលាហ្នឹង (ហាហាហា)
ខែ មិថុនា 2, 2009 at 8:46 ព្រឹក
រូមែនទិចម៉េសណ៎!
ខែ មិថុនា 2, 2009 at 9:16 ព្រឹក
រ៉ូមែនទិច មកពីមើលទឹកភ្លៀងច្រើនពេកហ្នឹងណា! ខ្ញុំតែអញ្ចឹង… ទាល់តែកុំភ្លៀង បានអត់រ៉ូមែនទិច ។
ខែ មិថុនា 2, 2009 at 11:42 ព្រឹក
ពេលមេឃស្រទុំអូនយំនឹកបង
នឹកប្រុសស្នេហ៍ស្នងធ្លាប់ត្រកងបី
ពេលមេឃមានច័ន្ទអូនតែងស្រមៃ ថាមានប្រុសថ្លៃអង្គុយនែបនិត្យ។
ឥលូវភ្លៀងធ្លាក់នៅក្រៅបង្អួច
ខ្យល់កួចលឺសូរសំលេងល្វើយៗ
ហាក់ដូចមានចិត្តជួយដង្ហោយ
ចងអោយមាសស្នេហ័ស្និទ្ឋមកជិតកាយ។
ខែ មិថុនា 2, 2009 at 11:49 ព្រឹក
អូយ អានហើយដូចព្រឺរោមម៉េចទេនៀក!
Posoky បែបកាលហ្នុងពូកែសរសេរកំណាព្យស្នេហាណាស់មើលទៅ បានជាឆាប់បានប្រពន្ធ (សរសេរកំណាព្យសាងស្នេហ៍ជាមួយអូន ហេហេហេ) ។ សរសេរកំណាព្យអញ្ចឹងៗផ្តេសផ្តាសដាក់អ្នកផ្សេង ជួញប្រពន្ធអោយដេកក្រៅបន្ទប់ហើយ
ខែ មិថុនា 2, 2009 at 1:35 ល្ងាច
ខ្ញុំជូនអោយកេសីសំរាបើបងម៉នតើ? យីសខំជួយហើយទៅណាណី ផ្សេងទៀត
ខែ មិថុនា 2, 2009 at 3:19 ល្ងាច
ពេលភ្លៀងចឹងហា ខ្ញុំក៏អន្លង់អន្លោចដែរបងកេសី។ ជាពិសេសនឹកដល់ស្រុកកំណើត នឹកម្តាយនិងបងប្អូន។
និយាយអញ្ចឹងបងកេសីអាយុប៉ុន្មានហើយ?
ឆាយា
ខែ មិថុនា 2, 2009 at 5:02 ល្ងាច
She just turn to 18….right sis?
ខែ មិថុនា 2, 2009 at 7:24 ល្ងាច
ហេហេ បងនៅម្តុំ Ramkhamhaeng មានកង្កែបហ៊ីងយំទៅហើយ ចុះបើសាលាខ្ញុំ នៅ Bang Bo កណ្តាលវាលស្រែទៀតនោះ វាលឺយ៉ាងណាទៅ ហាហាហា។
ខែ មិថុនា 2, 2009 at 9:04 ល្ងាច
**Posoky: ហេហេហេ និយាយលេងតើប្រញាប់តែខឹង ។ កូននេះ ធ្វើមុខអញ្ចឹងទៅអត់ស៊ីអាតសោះ
**ឆាយាៈ និយាយពីស្រុកយើងពេលភ្លៀងវិញ សប្បាយតែលុយទឹកទេ គឺចេញលុយ ចូលលុយតែម្តង ។ សំណួរដែលថា បងអាយុប៉ុន្មាននោះ គឺបងអាយុ ៣០ ហើយ ។
**sith: “ She just turn to 18….right sis?” i think pretty funny. sorry but i’m not that young, little man. i’m 30.
**សុវុឌ្ឍីៈ ម៉េចសាលាសុវុឌ្ឍីឯងទៅនៅឯ Bang Bo ទៅវិញ? បងស្មានតែប្អូនឯងរៀននៅ ABAC ផ្លូវ Sirinakarin ហេ?
ខែ មិថុនា 2, 2009 at 9:23 ល្ងាច
ខ្ញុំ និយាយលេងទេ កេសី អើយ ខ្ញុំសុភាពបុរស អ្នកកាន់សាសនា មិនលូបលន់ទេ ហើយក៏មិនមែនជាអ្នកបំផ្លាញអនាគត កូនស្រី គេ ដែរ ។ បើខ្ញុំមានកូរស្នេហ៍ វិញ ស្មេហ៍ ប្តូរផ្តាច់ ប្តូរ អាចម៍គ្នា សីុ ឯណោះ មិនណយទេ បាទ
ខែ មិថុនា 5, 2009 at 8:27 ល្ងាច
ហេតុតែល្បងជាស្តេច បានជាស្នេហាល្បងឯងអាក្រក់អាក្រី ដល់ថ្នាក់ប្តូរផ្តាច់ ប្តូរ… គ្នាស៊ី ។ ខ្ញុំអ្នករាស្រ្ត ធ្វើមិនដូចល្បងឯងទេមើលទៅ ហាហាហាហ…
ខែ មិថុនា 2, 2009 at 9:43 ល្ងាច
បង ខ្ញុំរៀននៅ ABAC មែន តែមិនមែននៅ Hua Mak ទេ ខ្ញុំរៀននៅCampus មួយទៀត គឺនៅ Bang Bo
ខែ មិថុនា 5, 2009 at 8:28 ល្ងាច
និយាយអីញ្ចឹង បងអត់ដឹងថា Bang Bo ហ្នឹងនៅកន្លែងណាទេ ។ បងរកមើលក្នុងផែនទីបួនប្រាំដងដែរ តែអត់ឃើញក្នុងផែនទីសោះ ។
ខែ មិថុនា 3, 2009 at 8:21 ព្រឹក
I know u miss borng Morn .
.
Last time u asked me about the trip in Cambo , it was fun . I went there only 3 weeks . The reason that i was away from the blog cos i’ve been bz with my morning sickness
ខែ មិថុនា 3, 2009 at 9:16 ព្រឹក
CONGRATULATION for being a mom. it must be very excited, isn’t it? oh i just can’t wait to see the baby’ pictures.
ខែ មិថុនា 3, 2009 at 10:48 ព្រឹក
នឹកបងប្រុសម៉ន អោយច្បាស់ក្រលែត ឆ្លៀតមកសួរទៀត។ ហាហាហា
ខែ មិថុនា 3, 2009 at 1:37 ល្ងាច
អីយ៉ួយ ! គេនាំគ្នាចួលមកនិយាយអស់ហើយទើបតួប្រុសមកដល់ ។
អូននឹកបងចឹងបានជាបងចេះតែរសាប់រសល់នៅមិនសុខ
បងក៏នឹកអូនដែរ បើកុំអោយតែគេងលក់ប្រហែលជាមិនដឹង
នឹកដល់ណាដល់ណីទេ
ខែ មិថុនា 3, 2009 at 9:58 ល្ងាច
ចុះបងប្រុស ពេលដេកលក់ហ្នឹង យល់សុបិនឃើញកេសីខ្លះទេ? តិចច្រលំយល់សុបិនឃើញនារីៗ ស្លៀកប៊ីគីនីវិញទៅ ព្រោះអីលូវខែក្តៅ ខែគេបញ្ចេញសាច់ហើយ។ ហាហាហា
ខែ មិថុនា 4, 2009 at 9:00 ព្រឹក
មិនអីទេពួកម៉ាក ព្រោះគ្នាបានផ្តែផ្តាំកូនទាំងពីររួចហើយថា “ បើ daddy សម្លឹងស្រីណាយូរមិនដាក់ភ្នែក កូនឯងក្តិច daddy អោយខ្លាំងជំនួស mommy ផងលឺទេ” ។ កូនបានថា ok មើលជំនួសគ្នាហើយ ។
ខែ មិថុនា 3, 2009 at 5:40 ល្ងាច
លោកខែស្អាត បើមេឃងងិតជាងហ្នឹងតិចទៀតរឹតតែអាចមើលច្បាស់ឡើង ហើយស្អាតជាងនេះ។
មានកង្កែប គីង្គក់ច្រើន បងគួរចំណាយពេលចេញចាប់មកអាំងក្លែមស្រាហើយ។ គ្រាន់តែលឺសូរថាមាន ឃ្លានឡើងស្រក់ទឹកមាត់។
ខែ មិថុនា 4, 2009 at 9:04 ព្រឹក
wow សួស្តីឯងលែងសុទ្ធតែចាប់កង្កែប គីង្គក់យកមកអាំង ក្លែមស្រាតែម្តង! សួស្តីឯងញ៉ាំកង្កែប គីង្គក់ដែរ? ខ្ញុំធ្លាប់ញ៉ាំដែរ តែមិនដែលញ៉ាំយូរឆ្នាំមកហើយ ព្រោះអោយតែឃើញភ្លៅវា ធ្វើអោយខ្ញុំនឹកឃើញដល់រឿង… ។
ខែ មិថុនា 5, 2009 at 5:21 ល្ងាច
សួស្តីកេសី! ខានមកលេងយូរ កេសីអីក៏លន្លង់លន្លោចម្លេះ? បងម៉ន ល្មមធ្វើជាទេវបុត្រសេះសរ ជិះសេះហោះមកថ្នាក់ថ្នមព្រះនាងហើយ!
ខែ មិថុនា 5, 2009 at 8:32 ល្ងាច
វណ្ណអើយ ខ្ញុំមិនចូលចិត្តទេវបុត្រជិះសេះសអីទេ ព្រោះមិនចូលចិត្តពណ៌ស តែបើមានទេវបុត្រជិះសេះខ្មៅ ប្រាកដជា ok ។
វណ្ណឯងនិយាយដូចកំពុងនិទានល្ខោនអញ្ចឹង គឺទេវបុត្រជិះសេះស ហោះមកថ្នាក់ថ្នមព្រះនាងកូនដំរី ហាហាហា