ថ្ងៃនេះគេចអត់ទៅរៀន ព្រោះអាងតែប្រលងហើយ ក៏ជួនអ្នកធ្វើការជាមួយបបួលទៅមើលកុនតុក្កតាថ្មី ។ នេះជាលើកទីមួយហើយ ដែលខ្ញុំទៅមើលកុនបែប 3D ។ ពាក់កណ្តាលរឿងមុនដំបូង ដូចជាមិនសូវស្រណុកចិត្តសោះ ព្រោះមិនធ្លាប់ពាក់វែនតាពីរជាន់លើគ្នា ប៉ុន្តែយ៉ាងណាៗវាក៏ជារឿងល្អមើលដែរ ។ មិនមែនជួយផ្សាយពាណិជ្ជកម្មអីទេ តែរឿងល្អបានមិនចង់អោយកន្លងផុត ។ ឥឡូវខ្ញុំកំពុងរង់ចាំរឿងថ្មីមួយទៀតដែលនឹងដាក់បញ្ចាំងក្នុងស្រុកថៃថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ គឺរឿង Ice Age 3 ។ មានអ្នកណាចង់ទៅមើលទេ?
រឿង UP
រឿង Ice Age 3
ខែ មិថុនា 13, 2009 at 10:49 ល្ងាច
អត់បបួលគ្នាឯងសោះ បងកេសី!
ខែ មិថុនា 15, 2009 at 12:33 ព្រឹក
អត់បបួលព្រោះដឹងអ្នកខ្លះមានជាប់ណាត់ដែរហ្នឹងណា
ខែ មិថុនា 14, 2009 at 10:28 ព្រឹក
that’s one I am looking for! cool
ខែ មិថុនា 15, 2009 at 12:33 ព្រឹក
អុញនៅមានអ្នកស្នេហាតុក្កតាដែរតើ ។ កុំភ្លេចទៅមើលព្រោះល្អមើលណាស់
ខែ មិថុនា 15, 2009 at 12:30 ព្រឹក
បាវ ខ្ញុំអីហ្នឹង? ចង់ដែរតែនៅឆ្ងាយពេក ខ្ញុំមាន ឌីវីឌី Ice Age ភាគ ១ នឹង ២ ល្អមើល ហើយ កម្លែងទៀតផង!
ខែ មិថុនា 15, 2009 at 12:36 ព្រឹក
ត្រឹមប៉ាវល្បងមានទៅឆ្អី តែល្បងត្រូវរកវិធីណាមកដល់ស្រុកថៃខ្លួនឯងទៅ ។ បើខ្លាចជិះយន្តហោះ ហែលទឹកមកក៏បានដែរ ។ និយាយអញ្ចឹង ខ្ញុំមិនដែលដឹងថារឿង ice age នេះចេញវគ្គពីរ ពីអង្កាល់ផង ស្រាប់តែមានចេញវគ្គបីទៅហើយ ។ តាមរឿងមិនទាន់មែនខ្ញុំ ។
ខែ មិថុនា 15, 2009 at 4:25 ព្រឹក
3ឌីផង? ចាំមើលថ្ងៃណា សំបុត្រចុះថោកចាំ កូនជ្រូក ទៅមើល។ អាលូវ ដាច់យ៉ៃ មិនសូវមានលុយចូលរោងកុនទេ។ ហេហេហេ
ខែ មិថុនា 16, 2009 at 11:27 ល្ងាច
ទៅជាមួយខ្ញុំទៅ ខ្ញុំបាវ អូ ប្រហែលមិនកើតទេដឹង ជ្រូក នឹងស្វា មើលទៅប៉ែបគេចាប់ដាក់ទ្រុងហើយ ចេតរ៉យ! អីចេះទៅចុះ ចាំអា ភាគ ទី ១០ តាម៉ងទៅ ចាំមើល!
ខែ មិថុនា 18, 2009 at 10:00 ព្រឹក
@កូនជ្រូកៈ ចុះពួកម៉ាកឥឡូវអីក៏ក្រម្ល៉េះ?
@ល្បងហនុមានៈ បើថាចិត្តល្អ ផ្ញើរតែលុយទៅបានហើយ ចាំគេទិញសំបុត្រមើលខ្លួនឯងក៏បាន ហេហេហេ
ខែ មិថុនា 18, 2009 at 10:02 ល្ងាច
បើផ្ញើលុយ កូនជ្រូកទៅជាមួយគេផ្សេង ខ្ញុំមិនអត់ ហាហាហា ខ្ញុំនិយាយលេងទេ កូនជ្រូក ។ មើលទៅប្រហែល គ្មានផ្លូវ គ្មានសង្ឃឹម ទេ កូនជ្រូក អើយ
ខែ មិថុនា 18, 2009 at 10:44 ល្ងាច
កើតមក ភ្លេចយកមាសមកតាម បានជាដាច់យ៉ៃហ្នឹងណា។ ហាហាហា។
អរគុណស្តេចស្វា ដែលចិត្តល្អគួរសម។ ប៉ុន្តែនិយាយទៅនិយាយមក អត់ប៉ាវតែដដែល។ ហាហាហា
ខែ មិថុនា 22, 2009 at 10:52 ល្ងាច
សុំទោសចុះ ចាំថ្ងៃក្រោយ បានទេ?
ខែ មិថុនា 23, 2009 at 6:49 ព្រឹក
មិនអីទេ ថ្ងៃក្រោយក៏បាន តែសុំមើលរឿងពីរជាប់គ្នាហ្មង។ ហាហាហា
ខែ មិថុនា 19, 2009 at 6:52 ព្រឹក
ចាំកាលណាដោនឡតបានទើបមានវាសនាខ្ញុំ!ហេហេ
ខែ មិថុនា 19, 2009 at 9:43 ល្ងាច
ខ្ញុំសំគាល់ឃើញរឿងខ្លះដែលគេបានដាក់ក្នុង យូធូប ត្រូវគេដកចេញអស់ហើយ ។ ពីមុនមានរឿងខ្លះខ្ញុំអាចមើលក្នុង យូធូប បាន ស្រាប់តែពេលនេះមើលលែងបាន ។
ខែ មិថុនា 19, 2009 at 10:16 ល្ងាច
ខ្ញុំមិនសូវមើលលើយូធូបទេ ចាំតែកាលគេថាមានឌីវីឌី គឺចុចចូលតាម forum នៅយួនសំបូរណាស់!
ខែ មិថុនា 25, 2009 at 4:15 ល្ងាច
បបួលខ្្ញុំទៅផងចឹង! ខ្ញុំចង់ទៅមើលដែរ។
ខែ មិថុនា 26, 2009 at 12:10 ព្រឹក
អូ រកគ្នាបានមួយហើយ ។ ចាំលៃលកកាលវិភាគណា ។