ល្ងាចនេះស៊យដល់ហើយ គឺត្អើកពេញមួយល្ងាចតែម្តង ត្អើករហូតដល់អង្គុយធ្វើការលែងកើត ហើយម្យ៉ាងខ្មាសអ្នកធ្វើការជាមួយទៀត ។ វិធីដែលម៉ាក់ធ្លាប់ប្រាប់របៀបបំបាត់ត្អើកក៏ធ្វើហើយ ទៅបើករកមើលវិធីផ្សេងក្នុង google ក៏ធ្វើហើយ គឺនៅតែមិនបាត់ដដែល ។ កាលពីនៅតូចៗ ម៉ែធ្លាប់តែលែងស្ទីលសម្លុតសួរថាមានលួចស្អីញ៉ាំ ឬ អត់ បានជាត្អើកអញ្ចឹង ។ ឃើញថាវិធីគាត់ល្អជាងគេ ព្រោះពេលគាត់សម្លុតសួរ រវល់តែភ័យ ស្រាប់តែបាត់ត្អើកតែម្តង (ហេហេហេ ក្មេងល្ងង់អញ្ចឹងឯង) ។ ជួនកាលខ្ញុំលឺអ្នកខ្លះគេនិយាយថា កូនក្មេងត្អើកព្រោះវាចង់បានសាច់ថែមទៀត (គឺឡើងគីឡូ) ។ ឥឡូវខ្ញុំផ្តើមគិតថាខ្ញុំត្អើករឿងអី? ចង់បានសាច់ថែមទៀត ឬ ខ្ញុំលួចស្អីរបស់គេញ៉ាំ ?
តើត្អើកជាអ្វី? ហេតុអ្វីបានជាត្អើក? វិធីណាដែលអាចធ្វើឲ្យបាត់ត្អើក? សូមមើលអត្ថបទខាងក្រោមដែលខ្ញុំបានមកពី google ។
(សុំទោសណា ខ្ញុំអត់មានពេលប្រែសម្រួលជាភាសាខ្មែរទេ ព្រោះការងារច្រើនណាស់ ។)
Hiccups are paroxysmal, involuntary contractions of the diaphragm that occur along with contractions of the larynx and closure of the glottis, arresting the inflow of air. Hiccups are commonly induced by minor stomach upsets. Occasionally, hiccups may be ascribed to psychogenic causes originating in the mind. Mild cases of hiccups usually disappear without treatment. {Microsoft Encarta}
Hiccups are the result of an action the body takes to protect itself. Hiccups can start because hot food has irritated the phrenic nerve near the esophagus, or when gas in the stomach presses upward against the diaphragm. The diaphragm separates the chest from the stomach. The diaphragm tightens and pulls air into the lungs.
But air can’t get through and we feel a “ bump” at the moment the air is stopped. So hiccups are a reflex action of the body trying to get food or gas out of the stomach, thereby irritating the diaphragm. This in turn, affects the passage of air in and out of the lungs. We feel this as a “ bump” and say we have the hiccups. {The Big Book Of Tell Me Why, by Arkady Leokum}
Anything that causes irritation of and compression around the diaphragm can cause the condition. Hiccups usually disappear within minutes. Only in rare cases do they persist for hours and require medical attention. Most often, stimulation of the phrenic nerve, which begins at the brain and leads to the diaphragm via the esophagus, brings on attacks of hiccups. Culprits are likely to be breathing in too much air at once, rapid swallowing, alcohol, or stress. {San Antonio Express News, June 25, 1995}
Hiccups occur when the diaphragm and the muscles between the ribs suddenly contract. This causes a sharp, uncontrollable inhalation of air, which does not reach the lungs because the muscle spasm has closed the windpipe. Hiccups usually occur repeatedly in short spasms lasting a few minutes. {Marvels of the Human Body, Reader’s Digest Book of Facts}
Anything that causes irritation of and compression around the diaphragm can cause hiccups. Alcohol is likely to be one of the culprits.
{San Antonio Express News, June 25, 1995}
How to get rid of hiccups
Ordinary hiccups are cured easily without medical intervention; in most cases they can be stopped simply by forgetting about them. However, there are a number of anecdotal treatments for casual cases of hiccups. Some of the more common home remedies include giving the afflicted a fright or shock, drinking water (sometimes in an unorthodox manner), and altering one’s breathing. Very rarely, hiccups may become severe enough to require medical treatment. {Wikipedia}
ខែ មិថុនា 17, 2009 at 1:10 ល្ងាច
There is an easy method to get your hiccups stopped! Roam Chongvak Madizon at the time you hiccups!
ខែ មិថុនា 18, 2009 at 9:59 ព្រឹក
រាំពិតជាបាត់ត្អើកមែន? ចុះបើខ្ញុំមិនចេះរាំផងយ៉ាងម៉េចវិញ? តាមពិតទៅថ្ងៃនោះ ខ្ញុំរកបានវិធីថ្មីទៀត គឺខ្ញុំអង្គុយធាក់ទូសៀវភៅ ស្រាប់តែមួយសន្ទុះក្រោយមក បាត់ត្អើកឯង ហេហេហេហេ ។
ខែ មិថុនា 18, 2009 at 10:34 ព្រឹក
ហើយតើលួចពងគេច្បាស់ជាត្អើកហើយ hahah
ខែ មិថុនា 18, 2009 at 10:35 ព្រឹក
Oh sorry I say ៖លួចពងទា
ខែ មិថុនា 18, 2009 at 10:38 ព្រឹក
ពងស្អីក៏ដោយ មិនចាំបាច់លួចទេ ព្រោះទិញម្តងទាំងថង់ៗឯណោះ កិកិកិកិ
ខែ មិថុនា 18, 2009 at 11:18 ព្រឹក
No worry! I will train you how to dance Madizon so next time you can dance handsomely while you are hiccupping. Hah!
ខែ មិថុនា 18, 2009 at 1:13 ល្ងាច
អរគុណហើយដែលមានសណ្តានចិត្តចង់បង្រៀនខ្ញុំ តែខ្ញុំអារឿងរាំរែក និង ហែលទឹកស្អីនេះ អត់មានកំណើតទេ ។ រឿងរាំធ្លាប់មានគ្រូមកពីវិចិត្រសិល្បៈមកបង្រៀន ក៏គ្រូលើកទង់ជ័យសដែរ ។
ខែ មិថុនា 18, 2009 at 10:43 ល្ងាច
កូនជ្រូក មានវិធីងាយៗមួយ គឺពេលត្អើក ផឹកទឹក អត់ដង្ហើម រាប់ដល់7 រឺ9 នោះនឹងបាត់ត្អើកហើយ។ តែជួនកាល ត្រូវធ្វើពីរ រឺបីដង។ តែវិធីសាស្រ្តនេះ គឺមានប្រសិទ្ធិភាពមែន សំរាប់កូនជ្រូក។
ខែ មិថុនា 19, 2009 at 9:27 ល្ងាច
វិធីនេះ គ្នាធ្លាប់សាកល្បងហើយ តែមិនដែលឃើញមានប្រសិទ្ធិភាពអីសោះ ។
ខែ មិថុនា 20, 2009 at 1:34 ព្រឹក
ប៉ុន្តែគ្នាសាកអាហ្នឹងរាល់ដង បានសំរេចរហូត។ មិនដឹងយ៉ាងម៉េច។ អត់ចេះវិធីផ្សេងទេអាចឹង។
ខែ មិថុនា 19, 2009 at 8:57 ព្រឹក
Raising the white flag means death? Hah! Gosh!
ខែ មិថុនា 19, 2009 at 9:28 ល្ងាច
ទង់ស គឺទង់ក្រពើតើ ។ យី និយាយត្រូវ ។
ខែ មិថុនា 23, 2009 at 4:42 ល្ងាច
I did say white flag, but not the crocodile flag! Hah!
ខែ មិថុនា 19, 2009 at 1:05 ល្ងាច
ចង់អោយបាត់ត្អើកត្រូវធ្វើអ្វីមួយដើម្បីទាញអារម្មណ៏យើង ដូច
ជាគិតអ្វីផ្សែងៗទៀត ។ បើគិតអ្វីផ្សេងមិនបានសម្រេច ត្រូវដើរ
ជល់ទ្វារ ឬធ្វើអីធ្លាក់លើជើង ឈឺខ្លាំងកាត់តែល្អ បើបានចេញ
ឈាមថែមទៀតគឺកាន់តែស័ក្ដិសិទ្ធ ។
និយាយចឹងកាល់ពីក្មេងខ្ញុំធ្លាប់ខ្លាចខ្មោច ខំប្រឹងគិតដល់រូបស្រី
ស្អាតៗ នៅតែមិនអាចបំភ្លេចអារឿងខ្លាចខ្មោចហ្នឹងបាន
ខែ មិថុនា 19, 2009 at 9:29 ល្ងាច
ចុះបងឯងអីក៏ពូកែម្ល៉េះ រកសុទ្ធតែវិធីចេញឈាមអញ្ចឹង ។ បើអូនត្អើតសឹងតែរាល់អាទិត្យ មិនបែកចេញឈាមរាល់អាទិត្យដែរទេ ឬ អី? យីបងនេះ ។ យើងសុទ្ធតែប្រឹងគិតដល់រូបស្រីស្អាតៗ ។ ទ្រង់ខិលតាំងពីតូចមកហ្មងបងឯង ។
ខែ មិថុនា 19, 2009 at 4:01 ល្ងាច
សួរស្តីបងស្រី!
ខ្ញុំមានវិធីមួយដែលធានាថាបាត់១០០%។ពេលណាដែលត្អើកត្រូវយកដៃទាំងសងខាងរុកត្រចៀកឲជិតឬបិតប្រចៀកឲជិតកុំដកដង្ហើមប៉ុន្មានវិនាទីក្រោយមកពិតជាបាត់។
ខែ មិថុនា 19, 2009 at 9:30 ល្ងាច
សួស្តីកញ្ញា ។ អរគុណដែលចូលមកលេង ។ វិធីរបស់ប្អូន បងមិនធ្លាប់សាកល្បងឡើយ ។ ប្រសិនបើបងត្អើកលើកក្រោយទៀត ចាំបងសាកតាមប្អូន តែបងសង្ស័យទំរាំតែផុតប៉ុន្មាននាទីតាមប្អូននិយាយនោះ បងប្រហែលជាដាច់ខ្យល់ស្លាប់បាត់ក៏មិនដឹង បើដៃជើងបងខ្លីៗអញ្ចឹង ប្រហែលជាដង្ហើមខ្លីដែរហើយ ។ មួយសន្ទុះក្រោយអត់ដង្ហើមពិតជាបាត់ត្អើកមែន ព្រោះដាច់ខ្យល់ស្លាប់បាត់ហើយ មានអីត្អើកទៀត (និយាយលេងទេណា)
ខែ មិថុនា 19, 2009 at 11:57 ល្ងាច
បងកេសី គិតបានវែងឆ្ងាយមែន ហាហាហហាហា
ធ្វើឲ្យប្អូនសើចចង់ឈ្លក់ទឹក!
ខែ មិថុនា 20, 2009 at 9:22 ល្ងាច
ហាហាហា បងកេសីពូកែកំប្លែងម៉្លេះ ហាហា
ខែ មិថុនា 19, 2009 at 6:26 ល្ងាច
សួស្តី កេសី ពូឮចាស់ៗគាត់និយាយដូចកូនជ្រូកថាឥចឺងដែរ” លេបទឹកប្រហែល១០ក្អឹកដោយអត់ដង្ហើម” ។ព្រោះវាទាក់ទងទៅនឹង psychomotor ខ្ញុំកឹធ្លាប់មានយូរៗម្តងដែរហើយធ្វើបែបហ្នឹងវាបាត់៕
ខែ មិថុនា 19, 2009 at 9:32 ល្ងាច
ជំរាបសួរពូ ។ អរគុណដែលបានមកលេង ។ វិធីដែលពូ និង កូនជ្រូកប្រាប់នេះ ខ្ញុំធ្លាប់សាកហើយ តែនៅត្អើកដដែល ។
ខែ មិថុនា 24, 2009 at 4:38 ល្ងាច
អាហ៊ី ឆ្លៀតមកតាមថារឿងទង់ជ័យស និង ទង់ក្រពើទៀត ។ អស់ទាស់
ខែ មិថុនា 24, 2009 at 4:39 ល្ងាច
សើចល្មមៗបានហើយប្អូន ប្រយ័ត្នតែឈ្លក់ទឹកមាត់ស្ទះខ្យល់ បងអត់មានអីជួយទេណា ។