ថ្ងៃនេះ សូមលើកយកម្ហូបពីម្ដុំអាមេរិកឡាទីន យកមកចែកចាយដល់ភូមិ wordpress ក្រែងបងប្អូនយើងណាចង់សាកល្បងធ្វើញ៉ាំដោយខ្លួនឯង ។ ម្ហូបម៉ិចស៊ីកូមានច្រើនប្រភេទណាស់ តែខ្ញុំសូមណែនាំម្ហូបដែលឆ្ងាញ់ៗ ហើយក៏ជាទីពេញចិត្តរបស់ខ្ញុំជាងគេនោះមាន Taco, Burito, Nacho supreme និង Nacho dip ។ ម្ហូបម៉ិចស៊ីកូ ដែលងាយស្រួលធ្វើជាងគេបង្អស់នោះគឺ Taco ។
គ្រឿងផ្សំរបស់វាមាន៖ ម្ស៉ៅគ្រឿង Taco (Taco seasoning), សំបក Taco (Taco shells), Sour Cream, Cheese, ប៉េងប៉ោះ, សាលាដ, ខ្ទឹមបារាំង, សាច់គោចិញ្ច្រាំ ។ រូបខាងក្រោមនេះ ជាគ្រឿងផ្សំសម្រាប់ធ្វើ Taco តែអត់មានរូប Sour Cream និង Cheese ទេ (ព្រោះគីឡូខ្ញុំមិនព្រមស្រក ទើបត្រូវតមអត់ញ៉ាំវា
) ។

គ្រឿងផ្សំធ្វើ Taco
វិធីធ្វើ៖ ខ្ទឹមបារាំង និង ប៉េងប៉ោះ (ខ្វះយកគ្រាប់ចេញ) ត្រូវលាងទឹកអោយស្អាត ទើបហាន់វាអោយល្អិតៗ ដាក់ដោយឡែកពីគ្នា ។ សាលាដក៏ត្រូវលាងទឹកអោយស្អាត ដាក់អោយស្រុះទឹកអស់ ទើបហាន់វាជាសរសៃៗ ។ សម្រាប់អ្នកចូលចិត្តញ៉ាំ Cheese អាចយកវាមកឈូសជាសរសៃរដែរ ។
ដំបូងត្រូវដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងចូលបន្ដិច ទើបដាក់ខ្ឌឹមបារាំងចូល ឆាអោយស្រពាប់សឹមដាក់សាច់គោចិញ្ច្រាំចូលឆាជាមួយរហូតដល់ឆ្អិនសាច់ល្អ ចាក់គ្រឿងម្ស៉ៅ Taco ចួល ហើយច្របល់អោយសព្វ ។ បើឃើញគ្រឿងចូលគ្នាអស់ហើយ នោះអាចពន្លត់ភ្លើងចង្រ្កានបាន ។ សំបក Taco ជាធម្មវាគឺវាស្រួយ ដូច្នេះមិនចាំបាច់អាំងវាទៀតទេ ។ បើអ្នកចូលចិត្ត Sour Cream អាចយកវាមកលាបតិចៗលើផ្នែកខាងក្នុងសំបក Taco ក្រោយមកដាក់សាច់គោដែលឆាឆ្អិនចូល (តិច ឬ ច្រើនតាមចំណូល) ដាក់សាលាដដែលហាន់ជាសរសៃរៗចូល ដាក់ប៉េងប៉ោះដែលហាន់តូចៗចូល និង រ៉ោយពីលើសរសៃរ Cheese ដែលឈូសទុកពីលើ នោះជាការស្រេច ។
ចំណាំ៖ ម៉្សៅ Taco មួយកញ្ចប់អាចដាក់សាច់គោបាន 500g ។ ប្រសិនបើមិនចូលចិត្តប្រៃទេ អាចបន្ថយគ្រឿង តាមចំណង់ចំណូលចិត្ត ។ ប្រសិនបើមិនអាចរកសំបក Taco នោះទេ អាចប្រើ Tortilla Chips ឬ Nacho Chips ជំនួសក៏បាន ។ ម៉្យាងវិញទៀត អ្នកអាចប្រើសំបកខ្ចប់ Burito ជំនួសសំបក Taco ក៏បានដែរ ព្រោះសំបក Burito ទន់ជាងសំបក Taco ។
ខាងក្រោមជាសមិទ្ធផលសម្រេច ។

ចង់ញ៉ាំទេ?
ខែ កក្កដា 7, 2009 at 8:43 ព្រឹក
អីយ៉ាថ្ងៃនេះហេងអស្ចារ្យ មកបានមុនគេ ចឹងសូមភ្លក់មុនគេហើយខ្ញុំ ហាហាហា
អូហូ ឆ្ងាញ់បស់គេ ឆ្អែតដល់ហើយ សូមខ្ចប់យកទៅ ផ្ទះបានទេ ទុកជូនម្តាយខ្ញុំភ្លក់ ហើយឲ្យគាត់ធ្វើវា គ្រាន់ខ្ញុំបានហូប រាល់ថ្ងៃ ហេហេហេ
ខែ កក្កដា 7, 2009 at 10:01 ព្រឹក
ហាហាហា និយាយដូចមែនទែនអញ្ចឹង ។ បើចូលចិត្ត អាចធ្វើញ៉ាំខ្លួនឯងបានតើ មិនអញ្ចឹង?
ខែ កក្កដា 7, 2009 at 9:56 ព្រឹក
អោយទទេរក៍មិនញាំដែរ
ខែ កក្កដា 7, 2009 at 10:04 ព្រឹក
យី ម៉េចក៏រួញមើលតែជ្រូកត្រូវទឹកក្ដៅអញ្ចឹង និនចារគ្រៀវជ្រូក? ហីក៏មិនញ៉ាំ បើអោយទទេរហ្នឹង? (jk) រើសអញ្ចឹងបានជាស្គមណាស់
ខែ កក្កដា 7, 2009 at 11:36 ព្រឹក
ពូកែដល់ហើយ តែអត់មានហៅខ្ញុំទៅញ៉ាំអីតិច។ នៅក្បែរគ្នាសោះហ្នឹងអា។
ខែ កក្កដា 7, 2009 at 10:32 ល្ងាច
ចាំថ្ងៃណាពួកយើងបានជួបគ្នា សឹមធ្វើហូបទាំងអស់គ្នាតែម្ដង ។ និយាយអញ្ចឹងកន្លែងមង្គលស្នាក់នៅ និង កន្លែងខ្ញុំស្នាក់នៅ មិនជិតគ្នាទេ ព្រោះត្រូវជិះឡានប្រហែលកន្លះម៉ោងដែរហ្នុង ។
ខែ កក្កដា 24, 2009 at 11:16 ល្ងាច
ឃើញគ្រឿងស៊ីចុក មិនបានទេ ម្នាក់នឹង!
ខែ កក្កដា 7, 2009 at 11:55 ព្រឹក
ខ្ញុំម៉ោយឹតហើយនៀក….មាននៅសល់ខ្លះអត់ហ្នឹង? សុំ ម៉ា ម៉ាត់ មើល៏
ខែ កក្កដា 7, 2009 at 2:27 ល្ងាច
សមិទ្ធិផល មានតែពីរដុំ ណាគេបានណាគេអត់ទៅបង?
ខែ កក្កដា 7, 2009 at 2:31 ល្ងាច
យី…អ្ហើ…! ខ្ញុំម៉ោឡើងម៉ាងៃទៅហើយ បងកេសី អត់ទាន់អោយអី បានម៉ាជិប ផង, បានត្រឹមតែស្រង់ក្លិន, ចុះសុវុឌ្ឃី ឯងទើបតែម៉ោសោះហ្នឹង ម៉េចក៏ចង់បានចំណែកអីដែរ? ទាល់តែយូអ្ហ៎….
ខែ កក្កដា 8, 2009 at 7:32 ល្ងាច
មិនដឹងជាសាម៉ាឌីចូលចិត្តក្លិនរបស់វាដែរឬទេ។ តែសម្រាប់ខ្ញុំ…វាធំដូចក្លិនក្លៀក…ប្រហែលជាមកពីទឹកសសរបស់វាមើលទៅ។ ហើយប្រហែលអ្នកផ្សេងទៀតគេមិនធំក្លិនដូចខ្ញុំមើលទៅ។
ខែ កក្កដា 7, 2009 at 2:37 ល្ងាច
សុវុឌ្ឍី! ខ្ញុំប្រាកដជាបានមួយហើយ ព្រោះខ្ញុំមកមុនគេ ចំណែកមួយ ទៀតដែលនៅសល់ ហាហា ស្រេចតែនិយាយគ្នា ខ្ញុំសូមឆ្អែតមុនហើយ ហាហាហា
បាយបាយ
ខែ កក្កដា 7, 2009 at 3:35 ល្ងាច
កុំប្រកែកគ្នាអីបងៗ បងកេសីគាត់ទុកខ្លួនគាត់ទាំងអស់នឹង ហាហាហា អត់ទាំងអស់គ្នាកុំអោយច្រណែន
ខែ កក្កដា 7, 2009 at 3:38 ល្ងាច
និយាយដូចវុឌ្ឍីបានត្រូវ មើលតែមាឌគាត់ទៅដឹងហើយ។ ហាហា…
ខែ កក្កដា 24, 2009 at 11:17 ល្ងាច
មិនខុសគ្នាទេ មាឌនោះ !
ខែ កក្កដា 7, 2009 at 5:13 ល្ងាច
ខ្ញុំចូលចិត្តញុំា baked nacho chips covered with cheese ជាមួយ eggplant dip. ឆ្ងាញ់ហើយឆាប់ឡើងគីឡូទៀត
ខែ កក្កដា 7, 2009 at 10:30 ល្ងាច
មែនហើយសួស្ដី អាហ្នឹងឆ្ងាញ់ប៉ុណ្ណា គីឡូក៏ឡើងកាន់តែលឿនតាមហ្នុងដែរ ។
ខែ កក្កដា 7, 2009 at 10:29 ល្ងាច
អូ មានអ្នកបេតីម្ហូបម៉ិចស៊ីកូច្រើនដែរតើ ។ សូមទោសអ្នកទាំងអស់គ្នាណាដែល មិនអាចឆ្លើយតបភ្លាមៗ ព្រោះថ្ងៃនេះរវល់ដល់ហើយខ្ញុំ ។
អូយឥឡូវធ្វើម៉េចអញ្ចេះបើសល់តែមួយ ព្រោះ march morn មកមុនគេ គាត់យកទៅមួយបាត់ហើយ អញ្ចឹងដូចវុឌ្ឍី និង មង្គលថា កុំពិបាកចែកគ្នាទុកអោយម្ចាស់ដាក់មួយហ្នុងម៉ាម៉ាត់អោយអស់តែម្ដងទៅ ហាហាហាហា
ខែ កក្កដា 8, 2009 at 8:32 ព្រឹក
មើលតាគោទៅចង់ញ៉ាំដល់ក៍!
ខ្លាចតែសាច់ស្វិតទេដឹងតាគោហ្នឹង?… ហេហេហេ
ខែ កក្កដា 8, 2009 at 5:49 ល្ងាច
មិនស្វិតទេ ព្រោះវាជាសាច់កិនម៉ត់ស្រាប់ទៅហើយហ្នុង
ខែ កក្កដា 8, 2009 at 9:12 ព្រឹក
ធ្លាប់ញ៉ាំម្តង ពួកម៉ាកធ្វើអោយភ្លក់ តែដូចជាមិនដែលនឹកចង់ញ៉ាំទៀតផង។
ខែ កក្កដា 8, 2009 at 5:50 ល្ងាច
មិននឹក Taco ចុះនឹក Pizza អត់?
ខែ កក្កដា 8, 2009 at 7:23 ល្ងាច
គឺឆ្ងាញ់មែន! ក៍ប៉ុន្តែខ្ញុំមិនចូលចិត្តក្លិនរបស់វា…គឺធំដូចក្លិនក្លៀន…ប្រហែលជាអ្នកដទៃទៀតគេមិនធំក្លិនដូចខ្ញុំទេមើលទៅ។
ខែ កក្កដា 9, 2009 at 7:21 ព្រឹក
និយាយចុះនិយាយឡើងបែជាថា នំគេធំក្លិនដូចក្លៀកទៅវិញ….ព្រោះតែចឹងបានជាបងកេសី អត់អោយញាំសោះ….ហាហាហា
ខែ កក្កដា 10, 2009 at 12:15 ព្រឹក
ហេហេហេ បានអីអោយភ្ញៀវ បើម្ចាស់ទំពារម៉ត់ឡេវហើយហ្នុង
ខែ កក្កដា 9, 2009 at 8:30 ព្រឹក
ខែ កក្កដា 9, 2009 at 9:14 ព្រឹក
មិនមែនចង់និយាយពីនំរបស់បងកេសីទេ!! សុំកុំខឹងនឹងខ្ញុំ!! ខ្ញុំចង់និយាយពីនំនៅ Taco Bell ដែលជាហាងលក់នំនេះ។
ខែ កក្កដា 10, 2009 at 12:16 ព្រឹក
មានអីទៅខឹងនោះ គ្រាន់តែឆ្ងល់ថា ហិតយ៉ាងម៉េចទៅជាធុំក្លិនក្លៀកទៅវិញ ញញឹមស្រស់ ។ លើកទីមួយក្នុងជីវិតរបស់ខ្ញុំហើយដែលលឺថា Taco ធុំក្លិនដូចក្លិនក្លៀក ហេហេហេហេ
ខែ កក្កដា 9, 2009 at 11:28 ព្រឹក
ខ្ញុំចាំបានថាកាលពីមុនខ្ញុំចូលមកលេងប្លុករបស់បងម្តងប៉ះចំបាយឆាបន្លែ ែតឥឡូវនេះចូលមកម្តងទៀតស្រាប់តែឃើញ Taco នេះមកលេងដូចជាត្រូវពេលដល់ហើយ !
ខែ កក្កដា 10, 2009 at 12:18 ព្រឹក
ហាហាហា ខ្ញុំចាំបានរឿងបាយឆានោះ ពិតជាជួនមែន ។ អោយតែមកពេលណា ក៏មានម្ហូបតិចនឹកក្នុងចិត្តថាម្ចាស់ប្លុកនេះម៉ាងៃៗគិតតែហូបចុះ
ខែ កក្កដា 10, 2009 at 8:56 ព្រឹក
អត់បានគិតចឹងទេ !