ខ្ញុំមកធ្វើការស្រុកនេះមួយឆ្នាំកន្លះហើយ ចេះតែមិនដែលមានពេលល្អឡើងមើលក្រុងបាងកកពីអគារខ្ពស់ជាងគេស្អីនោះសោះ ដោយអាងតែថានឹងនៅធ្វើការច្រើនឆ្នាំទៀតឯណោះ អញ្ចឹងឡើងថ្ងៃណាក៏បានដែរ ។ ល្ងាចនេះជួនជាអ្នកធ្វើការជាមួយបបួលក៏ឡើង ហើយអង្គុយញ៉ាំអាហារពេលល្ងាចនៅលើដំបូលអគារមើលទេសភាពជុំវិញតែម្ដងទៅ ។
Baiyoke II គឺជាអគារដែលខ្ពស់ជាងគេបង្អស់ក្នុងស្រុកថៃ ។ វាមានកម្ពស់ ៣២៨ ម៉ែត្រ (១,០៧៦ ហ្វីត) ដែលមាន ៨៥ ជាន់ ។ អគារនេះបានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ១៩៩០ បញ្ចប់ក្នុងឆ្នាំ ១៩៩៧ ។ នាពេលបច្ចុប្បន្ននេះ វាជាអគារខ្ពស់ជាងគេក្នុងស្រុកថៃ តែនៅឆ្នាំ ២០១២ Ocean One Tower ដែលមានទីតាំងក្នុងខេត្តប៉ាតាយា នឹងក្លាយទៅជាអគារខ្ពស់ជាងគេប្រចាំស្រុកនេះវិញម្ដង ។ ខាងក្រោមជារូបភាពក្រុងបាងកកខ្លះៗ ដែលខ្ញុំបានថតពីជ្រុងនីមួយៗ (ភ្លេចថតជ្រុងខាងត្បូង ព្រោះរវល់តែឆ្ងាញ់
) ។

ក្រុងបាងកក ពីជ្រុងខាងជើងអគារ

ក្រុងបាងកក ពីជ្រុងខាងកើតអគារ (ផ្លូវរថភ្លើងអាកាសនោះ ជាផ្លូវថ្មីសម្រាប់ទៅព្រលានយន្តហោះ

ក្រុងបាងកក ពីជ្រុងខាងលិចអគារ

មិនមែនថតពីជ្រុងណាមកទេ គឺរូបម្ចាស់ផ្ទះតែម្ដង ហេហេហេ

ថ្ងៃរៀបលិចផុតបាត់

ទោះជាអគារកម្ពស់ណា ក៏គេមិនភ្លេចដែរអាដំបូលមូល ពណ៌មាសនោះ
(ខាងក្រោយអគារគឺទន្លេចាវផាយ៉ា)
ខែ តុលា 4, 2009 at 11:56 ល្ងាច
អត់ហៅទៅផងសោះបងកេសី!
ខែ តុលា 5, 2009 at 12:05 ព្រឹក
ស្លាប់ហើយ លឿនម្ល៉េះ? គ្រាន់តែសរសេរ រកកែរមិនទាន់ផង ដាក់មួយទៅហើយ ។ បើដឹងថាមានកូនត្រេនចង់ទៅដែរ បបួលបាត់ ។ តែនិយាយទៅអត់ចង់ទៅម្ដងទៀតទេ ព្រោះហឹងត្រចៀកណាស់ ។
ខែ តុលា 14, 2009 at 3:18 ល្ងាច
បងឯងទៅធ្វើការនៅហ្នឹងយូរនៅ? ផ្នែកអីដែរ?
ខែ តុលា 14, 2009 at 3:54 ល្ងាច
អត់យូរទេ ទើបតែមកមួយឆ្នាំកន្លះជាងហ្នុង ។ នៅទីនេះខ្ញុំធ្វើជាអ្នកកែសម្រួល និង ជាអ្នកបកប្រែ ឲ្យអង្គការក្រៅរដ្ឋាភិបាល ។
ខែ តុលា 5, 2009 at 12:42 ព្រឹក
អូយបង ញុំចង់ទៅដល់ហើយនៀក មើលទៅឡូយហ្មង
ខែ តុលា 5, 2009 at 11:40 ព្រឹក
បើវុឌ្ឍីឯងទៅ កុំភ្លេចបបួលសុភ័ក្រ្តទៅផង ។
ខែ តុលា 5, 2009 at 2:37 ល្ងាច
bong, that’s cool!!!
ខែ តុលា 5, 2009 at 9:37 ល្ងាច
yep it’s cool. ចូលចិត្តជាងគេ គឺថ្ងៃរៀបលិច ។ ស្អាតណាស់ ។ តាំងតែមកនៅទីនេះ មិនដែលបានមើលថ្ងៃលិចឡើយ ។
ខែ តុលា 5, 2009 at 6:58 ល្ងាច
ខ្ញុំអត់ដឹងថាមានអាគារខ្ពស់ៗចឹងសោះ ដល់តែមើលពីខាងលើទើបដឹងថាវាខ្ពស់។
នេះហើយម៉ោពីប្រទេសគេគ្មានសង្រ្គាម ព្រោះយើងយឺតជាងគេ
ជាង៣០ឆ្នាំ ហើយពេលដែលប្រទេសយើងងើបពីសង្រ្គាម គឺចាប់
ផ្តើមពីឆ្នាំ០មក។
ខែ តុលា 5, 2009 at 9:41 ល្ងាច
ឃើញថាស្រុកយើងឥឡូវ គេចាប់ផ្ដើមសង់អគារខ្ពស់ៗដែរហើយ ។ សម្រាប់ខ្ញុំវិញ មិនចូលចិត្តអគារខ្ពស់ៗទេ ។ ខ្ញុំខ្លាចជាងគេ គឺដាច់ភ្លើង ជាប់ក្នុងជណ្ដើរយន្តអីហ្នុង ចេតរ៉យតែម្ដង ។
ខែ តុលា 14, 2009 at 3:27 ល្ងាច
មាឌខ្លា៥ស៊ីបែកញើស ហើយនៅខ្លាចទៀត??
ខែ តុលា 14, 2009 at 3:45 ល្ងាច
យី អារឿងជាប់ក្នុងជណ្ដើរយន្តពេលដាច់ភ្លើងនេះ វេទនាណាស់ អត់មានទាក់ទងរឿងខ្លាបួន ប្រាំស៊ីទេ អន្ទិតប្អូន ។
ខែ តុលា 5, 2009 at 8:56 ល្ងាច
រវល់តែឆ្ងាញ៉ អីគេ ម្ហូប ឬ ក៏ចក្ខុ ? ខ្ពស់គួរសមដែរ បើខ្ញុំឡើងច្បាស់ជារាកដាក់ខោហើយមើល៍ទៅ !
ខែ តុលា 5, 2009 at 9:49 ល្ងាច
ឆ្ងាញ់តែទាំងពីរហ្នុង ។ ឆ្ងាញ់ម្ហូប ព្រោះតែដើរហត់អញ្ចឹងច្បាស់ជាដៃ និង មាត់រវល់ជាងគេ ។ ឆ្ងាញ់ភ្នែក ព្រោះមិនងាយបានមើលម្ដងទៀតទេ ។ ឡើងម្ដង ត្រូវទិញសំបុត្រ ឬ បើអត់ចង់ទិញសំបុត្រទេ ត្រូវញ៉ាំអាហារក្នុងភោជនីយដ្ឋានគេ ។ ឯតម្លៃវិញនោះ ស្មើនឹងខ្ញុំទិញម្ហូបញ៉ាំខាងក្រៅពីរអាទិត្យឯណោះ ។
អូហ៍ បើល្បងឡើងវិញ ល្បងអាចស្លៀកកន្ទ្រប (diaper) អញ្ចឹងបើរាគក៏មិនអីដែរ
ខែ តុលា 6, 2009 at 2:28 ព្រឹក
diaper មួយអត់គ្រប់រ៉េ ទាល់តែ បី ប្រហែលគ្រាប់ ព្រោះកាលនៅស្រុកខ្ញុំប្រើតែ ក្រឡរប្រហុក ទុកគ្រាន់ស្រោចត្រកួន !
ខែ តុលា 6, 2009 at 4:07 ល្ងាច
អូយអីក៏អាក្រក់ម្ល៉េះ លេងដាក់សុទ្ធតែក្រឡប្រហុកអញ្ចឹងនោះ! ចុះលោរតែភ្លេចចាក់ចោលអីហ្នុង អ្នកណាមករាវរកប្រហុកអី ចេតរ៉យបណ្ដោយ ។ ស្លាប់ហើយ ស្រមៃរូបភាពអត់ចេញទេនៀក ។
ខែ តុលា 6, 2009 at 7:53 ល្ងាច
កុំស្រមៃអី ឆ្អេះណាស់ !
ខែ តុលា 6, 2009 at 10:42 ព្រឹក
បានស្មាយក្សកើយ ភ្លេចស្មាបងហើយដឹង ?
ខែ តុលា 6, 2009 at 4:10 ល្ងាច
មិនភ្លេចទេ ព្រោះស្មាបងឯងទន់ជាង
។ ស្មាអន្ទិតយក្សហ្នុងធ្វើពីឈើ ចាក់ក្បាលអូនឈឺសឹងអី ។
ខែ តុលា 6, 2009 at 10:46 ព្រឹក
ខែ តុលា 6, 2009 at 4:13 ល្ងាច
ខ្ញុំក៏សង្ឃឹមថាប្រទេសយើងឆាប់រីកចំរើនដែរ ។
ខែ តុលា 6, 2009 at 3:15 ល្ងាច
អូយខ្លាចណាស់! ស្រៀវខ្លាំងណាស់នេះ មិនហានឡើងទៅ
រ៉េខ្លាចធា្លក់ចេតរ៉យណាស់។ ហើយកោតតែខ្លួនជាស្រីអីក៏ហាន
ខ្លាំងម្ល៉េះ? មិនស្រៀវក្បាលពោះទេអីកេសី? គ្រាន់តែឃើញ
តាសីក្លូស្រៀវជំនួស
ខែ តុលា 6, 2009 at 4:18 ល្ងាច
មិនជាស្រៀវអីទេ គ្រាន់តែខ្លាចអត់ហ៊ានទៅផ្អែកនឹងជញ្ជាំងកញ្ចក់អគាររបស់គេទេ ។ ខ្ញុំចេះតែនឹកខ្លាចថាកញ្ចក់ហ្នុងរបូតធ្លាក់ចុះក្រោមអីហ្នុង មិនបាច់ថ្លែងទេ ។ មើលទៅដូចជាកញ្ចក់ហ្នុងអត់សូវមាំអីសោះ ។
ខែ តុលា 6, 2009 at 7:55 ល្ងាច
តាស្រៀវក្បាលពោះ មិនអីរ៉េ កុំអោយតែស្រៀវហើយរួញ អាហ្នឹងយ៉ាកឡេវ !
ខែ តុលា 7, 2009 at 12:03 ល្ងាច
អូយ ចេះនិយាយថៃទៀតន៎! ពិតជាមិនធម្មតាមែន
ខែ តុលា 7, 2009 at 8:38 ល្ងាច
ថៃបានរៀនខ្លះៗដែរតែភ្លេចអស់ហើយ អត់មានស្រីៗថៃចាក់(និយាយ)ជាមួយអាលូវ នៅចាំជាងគេ គឺ ថៃថាវ នឹង ថៃស្មឹង ក្រៅពីហ្នឹង ផុំម៉ាយលូខាប់ !
ខែ តុលា 6, 2009 at 6:41 ល្ងាច
ស្រុកគេសម្បូរអគារខ្ពស់ដែរតើនរ?តែរវាងអគារខ្ពស់និងកំពូលភ្នំ ខ្ញុំចូលចិត្តកំពូលភ្នំជាង…មើលព្រះអាទិត្យលិច រឺមើលព្រះចន័្ទរះមូលក្រឡង់ រូមែនទិកតែម្នាក់ឯង ឡួយណាស់
ខែ តុលា 6, 2009 at 7:52 ល្ងាច
រវល់តែរូមែនទិកម្នាក់ឯង ប្រយ័ត្នផ្លាត់ជើង ធ្លាក់ពីលើភ្នំ មដាច់សង្ខាណា !
ខែ តុលា 7, 2009 at 12:02 ល្ងាច
សម្រាប់ខ្ញុំ ឲ្យតែអាចមើលថ្ងៃលិចបាន មើលពីកន្លែងណាក៏មិនអីដែរ
។ សម្រាប់ខ្ញុំ ខ្ញុំធ្លាប់មើលថ្ងៃលិច តែអត់ដែលមើលព្រះច័ន្ទទេ ។
ខែ តុលា 8, 2009 at 2:38 ល្ងាច
មើលច័ន្ទរះពេញវង់ បងមិនដែលទេ?ខ្ញុំចូលចិត្តណាស់ ពេលទៅលេងផ្ទះម្តងៗ មីងខ្ញុំតែងហៅទៅមើលនៅផ្ទះគាត់ ព្រោះផ្ទះគាត់មានពីរជាន់ តែផ្ទះខ្ញុំនៅផ្ទាល់នឹងដីក៏នៅតែមើលទៅឃើញស្អាតដែរ ព្រោះអោយតែកន្លែងណាមិនសូវមានអំពូលភ្លើងដេដាស គឺមើលទៅឃើញល្អ។ ខ្ញុំនិយាយថាមើលច័ន្ទរះពីកំពូលភ្នំ តែមិនទាន់ដែលបានមើលទេ ធ្លាប់បានមើលតែថ្ងៃបិ៑សលិច។ នៅក្បែរផ្ទះមានភ្នំដែរ តែមិនហ៑ានទៅ ខ្លាចកេងការូធាក់ លឺថាសម្បូរខ្លាំងណាស់ វាម្ចាស់ការភ្នំដែលជាផ្ទុះរបស់វា។
ខែ តុលា 8, 2009 at 4:25 ល្ងាច
សួស្ដីអើយ បានអីមើល បើម្ដុំខ្ញុំនៅមានបាំងដោយអគារខ្ពស់ៗនោះ? ខ្ញុំនៅជាន់ទីបួនផង នៅតែមើលមិនឃើញ ។ សព្វថ្ងៃនេះ មើលឃើញតែជញ្ជាំងផ្ទះ (ជញ្ជាំងអគារ) ដំបូលឡាន និង ចុងឈើរនៅក្បែរនោះប៉ុណ្ណោះឯង ។ បើដូចផ្ទះសួស្ដីឯងមានភ្នំអីហ្នុង មិនបាច់និយាយទេ
ខែ តុលា 7, 2009 at 6:00 ព្រឹក
ប្រទេសខ្មែរយើងមិនទាន់ប្រៀបបាននិងប្រទេសជិតខាងទេ
មើលទៅប្រទេសគេ គួរអោយខ្មាសគេណាស់ ខ្មែរយើងរវល់តែ
ឈ្លោះទាស់ទែងគ្នា កាប់ចាក់គ្នារាប់រយឆ្នាំ បំផ្លាញអ្វីៗអស់គ្មាន
សល់ អស់ទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិតរាបលាននាក់ បើ
យកខ្មោចទាំងអស់នោះមកគរលើគ្នាខ្ពស់ជាងអាគារដែលខ្ពស់
ជាងគេលើពិភពលោកទៅទៀត បើយកខ្មោចទាំងអស់នោះមក
ក្រាលលើផែនដីខ្មែរយើង ពីរម៉ែត្រមួយ ក៏វានិងពេញផែនដីទាំង
មូលដែរ ខ្មែរយើងធ្វើនេះ ហៅថាមហាលោតផ្លោះមហាអស្ចារ្យ
ណាស់ គ្មាននរណាធ្វើដូចទេ នៅលើពិភពលោកយើងនេះ។
តែយ៉ាងណាក៏ដោយ យើងទាំងអស់ជាកូនចៅខ្មែរ ដែលនៅ រស់សល់ពីស្លាប់ ពីមហាវាលពិឃាដ យើងអាចរៀបចំកសាង ប្រទេសយើងឡើងវិញ មិនយូរមិនឆាប់និងបានដូចប្រទេសជិត ខាងដែរ។
តើអ្វីដែលយើងចង់បានដំបូងគឺ រចនាសម្ព័ន្ធនយោបាយ ដ៏ត្រឹម ត្រូវមួយ ទើបអាចដំណើរការណ៍បានជោគជ័យ បើមិនដូច្នោះទេ
ឃើញតែថ្ងៃលិច មិនឃើញថ្ងៃរះទេ! តើអ្វីទៅដែលហៅថា រចនាសម្ព័ន្ធនយោបាយនោះ? រចនាសម្ព័ន្ធនយោបាយនោះគឺៈ
នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ
នេះហើយដែលខ្ញុំបាននិយាយថាទ្រឹស្តី “ បញ្ចកោណ” នោះ!
ទាំង ៥ នេះត្រូវដើរទន្ទឹមគ្នា ឬត្រូវតែមានតុល្យភាព ទើបអាចដំណើរការបានដោយរលូន…។ល។
សូមអរគុណកេសី ដែលបានដាក់រូបអាគារដ៏រីកស្គុះស្គាយរបស់
ថៃចែកគ្នាមើល!
ខែ តុលា 7, 2009 at 12:05 ល្ងាច
អរគុណដែលចូលមកលេងដែរ!
ខែ តុលា 7, 2009 at 8:42 ល្ងាច
ក្រោយពីបានមើលរូបក្រោមគេបង្អស់ ឃើញដំបូលពណ៌មាស ហើយមានរាង មូលប្រហែលជាម្ចាស់ ហូតែលហ្នឹងជា អ្នកកាន់សាសនា អីស្លាម មិនដឹង ព្រោះធម្មតា ដំបូលអាគារធំៗច្រើនមានរាង ស្រួចឬត្រវែង មេចមានឆ្ងល់ដូចខ្ញុំរ៉េ ?
ខែ តុលា 7, 2009 at 11:27 ល្ងាច
មិនបាច់ឆ្ងល់ទេ គឺអញ្ចឹងដូចល្បងថាមែនហើយ
ខែ តុលា 8, 2009 at 1:27 ព្រឹក
សូមឈៀងទៅមើលស្រីៗម៉ុងហ្គោលលេងសៀកនិងសត្វចៀម
ហ៊ានដើរលើខ្សែរពួរ ឡូយឥតទាស់
http://peehs07.wordpress.com
ខែ តុលា 9, 2009 at 6:43 ព្រឹក
អីយ៉ា នៅបឹងកក់នៅឡើយទេ!
សូមឈៀងទៅមើលគេកាត់ទោសខ្មែរក្រហមផង ហើយសូម
ជួយអោយយោបល់ ខ្ញុំអោយរួចហើយ!
http://kapsystem.wordpress.com
ខែ តុលា 9, 2009 at 9:41 ល្ងាច
hahaha ហី ចុះយក្សប្រុសមានចង្កូម មានម្កុដ ហើយចុះយក្សស្រី ក្បែនឹងម៉េចអត់មាន ចង្កូម ហើយស្លៀកពាក់សហសវត្សន៍ថ្មីទៀត មិនដឹងជាប៉ុន្មាន គីឡូម៉ែតគូបទេសាច់ក្រណាត់។
ខែ តុលា 10, 2009 at 1:45 ព្រឹក
យើស ជំនាញខាងដៀមដាមតែម្ដងន៎! ប្រយ័ត្នទៅ.. ប្រយ័ត្នតែប្រពន្ធខ្លួនមកស្នងតំណែងខ្ញុំណា