មួយឆ្នាំហើយ ដែលខ្ញុំមិនបានឈប់សំរាកពីការងារឲ្យបានត្រឹមត្រូវអីនឹងគេសោះ តែពេលនេះមើលទៅខ្ញុំដូចជាលើសចំណុះ ហើយពិតជាត្រូវការពេលសំរាកមែន ។ ជួនជាមានមិត្តភក្រ្តមកលេង អញ្ចឹងថ្ងៃអាទិត្យនេះសម្រេចបបួលគ្នាទៅលេងខេត្ត ឈៀងម៉ៃ ហើយនឹងស្នាក់នៅទីនោះចំនួនបួនថ្ងៃ ។
តើមានបងប្អូនណាធ្លាប់ទៅលេង ឈៀងម៉ៃ ពីមុនទេ ? បើធ្លាប់ តើមានកន្លែងណាចង់ណែនាំទេ? តាមពិតទៅ ខ្ញុំក៏មានផែនការខ្លះៗដែរ ដូចជាទៅលេងភ្នំ Inthanon ជាភ្នំដែលខ្ពស់ជាងគេបង្អស់នៅស្រុកថៃ និង កន្លែងផ្សេងៗទៀត ។ ប្រសិនបើមានពេល ខ្ញុំក៏គិតចង់ទៅលេងតំបន់ត្រីកោណមាស (golden triangle) ផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមខ្លះៗ អំពីខេត្ត ឈៀងម៉ៃ ចុចត្រង់នេះ























