បទភ្លេង


លោក Richard Clayderman កើតនៅ Philippe Pagès ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៥៣ ជាតន្ដ្រីករផ្នែក​ព្យាណូ​សញ្ជាតិបារាំង​ដ៏មាន​កេរិ៍្តឈ្មោះ​លើ​ពិភពលោក ។ លោកក៏ជាអ្នក​​បរិច្ចាកវិភាគទានដ៏​ធំមួយដល់អង្គការ Tearfund របស់អង់គ្លេស តែគួរអោយ​ស្តាយ​ដែលអង្គការ​នេះបាន​បិទ​ការិយាល័យ​​​របស់​ខ្លួននៅប្រទេសកម្ពុជាកាលពីបី ឬ បួនឆ្នាំមុន ។ Ballade Pour Adeline ជាបទដ៏ល្បី​មួយក្នុង​​ចំណោម​​បទល្បីៗ​របស់​លោក ។

ថ្ងៃនេះសូមងាកមកស្តាប់ភ្លេងល្បីៗរបស់លោក Carlos Santana ក្នុងចុងទសវត្សរ៍ ៦០ ម្តង ។




Here’s another favorite song from Kenny G. that I love to hear.  Hope you’ll like it.

កាលពីជាង ១៤ ឆ្នាំមុន ខ្ញុំបានស្តាប់បទមួយ ដែលមានចំណងជើងថា Forever in Love ដោយ Kenny G. ។ ទោះជា ១៤ ឆ្នាំបានកន្លងផុតទៅហើយក៏ដោយ ក៏បទនេះនៅតែជាបទដែលខ្ញុំចង់ ស្តាប់គ្រប់ពេលវេលាដដែល ។ ខ្ញុំចូលចិត្តបទគ្រប់ ចំរៀងរបស់ Kenny G. ព្រោះរាល់ពេលដែលខ្ញុំ បានស្តាប់វា វាធ្វើអោយខ្ញុំមានអារម្មណ៏សុខសាន្ត ។