ពីនេះពីនោះ


ជិតពីរខែហើយដែលមានការងារច្រើននោះមហាច្រើន រកតែដក​ដង្ហើមធ្វើ​មិនទាន់ ហើយក៏​មិន​​ដែលបានធ្វើអ្វីៗ​ល្អៗសម្រាប់​ខ្លួនដែរ។ ល្ងាចនេះ​ក៏ជប់លៀង​អោយខ្លួនឯង​ម្ដង ។ វាមិនមែន​ជាពិធី​ជប់លៀងធំ​ស្អីទេ គឺគ្រាន់តែ​ចង់ញ៉ាំម្ហូប​ឆ្ងាញ់ជាង​ធម្មតា និង អង្គុយស្ដាប់​ភ្លេង​​​បែបអន្លង់អន្លោច​​ប៉ុណ្ណោះ ។ សម្រាប់ខ្ញុំ បើកាលណា​នឹកដល់ម្ហូប​ឆ្ងាញ់ សាលាដ​ឆ្ងាញ់ និង ស្ដាប់ភ្លេង​អន្លង់អន្លោច​​ពិរោះ​នោះ គ្មានកន្លែង​ណាផ្សេងក្រៅពី Sizzler តែប៉ុណ្ណោះ ។ អត់មាន​អ្នកណាទៅ​ជាមួយ ព្រោះ​ដៃ​ជើង (មិត្តភក្ដិ) រត់ចោល​អស់ហើយ អញ្ចឹង​មាន​តែ​​អង្គុយធ្វើមុខ​​ស្ញេញ​ស្ញូញ ងាកឆ្វេង ងាកស្ដាំ ដូច​ស្វា​តែ​ម្នាក់ឯង​ទៅ ។

Pork BBQ and Salads

Pork BBQ and Salads

ខ្ញុំមកធ្វើការស្រុកនេះមួយឆ្នាំកន្លះហើយ ចេះតែមិនដែលមានពេលល្អឡើង​មើលក្រុងបាងកក​ពីអគារខ្ពស់ជាងគេស្អីនោះសោះ ដោយ​អាង​តែថា​នឹងនៅ​ធ្វើការច្រើន​​ឆ្នាំ​ទៀត​ឯណោះ អញ្ចឹងឡើង​ថ្ងៃណា​ក៏បានដែរ  ។ ល្ងាចនេះ​​ជួនជា​អ្នកធ្វើការ​​ជាមួយ​បបួល​ក៏ឡើង ហើយ​អង្គុយញ៉ាំ​អាហារពេល​​ល្ងាចនៅលើ​ដំបូល​​អគារមើល​​ទេសភាព​ជុំវិញ​​តែម្ដងទៅ ។

Baiyoke II គឺជាអគារដែលខ្ពស់ជាងគេបង្អស់ក្នុងស្រុកថៃ ។ វាមានកម្ពស់ ៣២៨ ម៉ែត្រ (១,០៧៦ ហ្វីត)  ដែលមាន ៨៥ ជាន់ ។ អគារ​នេះបា​ន​ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ១៩៩០ បញ្ចប់ក្នុង​ឆ្នាំ ១៩៩៧ ។ នាពេល​បច្ចុប្បន្ននេះ វាជាអគារ​ខ្ពស់ជាងគេក្នុងស្រុកថៃ តែ​នៅឆ្នាំ ២០១២ Ocean One Tower ដែលមានទីតាំងក្នុងខេត្តប៉ាតាយា នឹងក្លាយទៅជាអគារខ្ពស់ជាងគេប្រចាំស្រុកនេះវិញម្ដង ។ ខាង​ក្រោម​ជា​រូបភាពក្រុងបាងកកខ្លះៗ ដែលខ្ញុំបានថត​ពីជ្រុងនីមួយៗ (ភ្លេចថតជ្រុងខាងត្បូង ព្រោះរវល់តែឆ្ងាញ់ :D ) ។

ក្រុងបាងកក ពីជ្រុងខាងជើងអគារ

ក្រុងបាងកក ពីជ្រុងខាងជើងអគារ

ក្រុងបាងកក ពីជ្រុងខាងកើតអគារ (ផ្លូវរថភ្លើងអាកាសនោះ ជាផ្លូវថ្មីសម្រាប់ទៅព្រលានយន្តហោះ

ក្រុងបាងកក ពីជ្រុងខាងកើតអគារ (ផ្លូវរថភ្លើងអាកាសនោះ ជាផ្លូវថ្មីសម្រាប់ទៅព្រលានយន្តហោះ

ក្រុងបាងកក ពីជ្រុងខាងជើងអគារ

ក្រុងបាងកក ពីជ្រុងខាងលិចអគារ

មិនមែនថតពីជ្រុងណាមកទេ គឺរូបម្ចាស់ផ្ទះតែម្ដង ហេហេហេ

មិនមែនថតពីជ្រុងណាមកទេ គឺរូបម្ចាស់ផ្ទះតែម្ដង ហេហេហេ

ថ្ងៃរៀបលិចផុតបាត់

ថ្ងៃរៀបលិចផុតបាត់

ទោះជាអគារកម្ពស់ណា ក៏គេមិនភ្លេចដែរអាដំបូលមូល ពណ៌មាសនោះ :D

ទោះជាអគារកម្ពស់ណា ក៏គេមិនភ្លេចដែរអាដំបូលមូល ពណ៌មាសនោះ :D (ខាងក្រោយអគារគឺទន្លេចាវផាយ៉ា)

ក្រុមហ៊ុនផលិតថ្នាំដ៏ល្បីមួយឈ្មោះ Pfizer ត្រូវព្រះរាជអាជ្ញាសហព័ន្ធពិន័យចំនួន $2.3 billion ពីបទផ្សព្វផ្សាយថ្នាំខុសច្បាប់ តាមរយៈពួកវេជ្ជបណ្ឌិត ជាថ្នូរនឹងការចេញ​លុយថ្លៃសេវា​ផ្សេងៗ​អោយពួកវេជ្ជបណ្ឌិត និង ផលិតថ្នាំដោយគ្មានការអនុញ្ញាតពី FDA (Food and Drug Administration) ។

ខ្ញុំសង្ស័យតែវេជ្ជបណ្ឌិតរបស់ខ្ញុំ ប្រហែលជាបាន​ទទួលផលអ្វី​មួយ​ពីក្រុមហ៊ុន​នេះ​ដែរ​ហើយ​មើល​ទៅ បានជា​កន្លងមក គាត់ចេញវេជ្ជបញ្ជា​ឲ្យខ្ញុំប្រើ​ថ្នាំ celebrex ដែល​ជា​ពពួក​ថ្នាំ​បំបាត់ការ​ឈឺចាប់​​របស់​ក្រុមហ៊ុន​នេះអស់​ច្រើនសន្ធឹកសន្ធាប់ ។

អានព័ត៌មាននៅត្រង់នេះ

ថ្ងៃនេះ ពេលខ្ញុំកំពុងតេអានព័ត៌មានក្នុង Bangkok Post ក៏ប្រទះឃើញ Forum មួយដែល​គេនិយាយពី airport scam កើត​ឡើង​ក្នុងព្រលានយន្តហោះ​ស្រុកសៀម ដែល​កាសែត BBC បានចុះផ្សាយ  អញ្ចឹងក៏​ចង់ចែក​ចាយ​​ដល់អ្នកទាំង​ឡាយ​ ដើម្បីការពារ​ទុកជាមុន ។ ពួកគេ​កំពុងតែ​មិនចូលចិត្ត​យើងស្រាប់ផង វីរវរគេលេង​ល្បិចដាក់​យើង ច្បាស់ជាដេកគុក​អោយមូសខាំ​លេង ហើយ​អស់​ប្រាក់ជា​មិនខាន ។

សូមអានបន្ថែមនៅទីនេះ

ល្ងាចនេះស៊យដល់ហើយ គឺត្អើកពេញមួយល្ងាចតែម្តង ត្អើករហូតដល់អង្គុយធ្វើការ​លែង​កើត ហើយម្យ៉ាងខ្មាសអ្នកធ្វើការជាមួយទៀត ។ វិធីដែលម៉ាក់ធ្លាប់ប្រាប់​របៀប​បំបាត់ត្អើកក៏ធ្វើ​ហើយ ទៅបើករកមើលវិធីផ្សេងក្នុង google ក៏ធ្វើហើយ គឺនៅតែ​មិន​បាត់ដដែល ។ កាលពីនៅតូចៗ ម៉ែធ្លាប់តែលែងស្ទីលសម្លុតសួរថាមានលួចស្អីញ៉ាំ ឬ អត់ បានជាត្អើក​អញ្ចឹង ។ ឃើញថា​វិធី​គាត់​ល្អជាងគេ ព្រោះពេលគាត់សម្លុតសួរ រវល់​តែភ័យ ស្រាប់តែ​បាត់ត្អើកតែម្តង (ហេហេហេ ក្មេងល្ងង់​អញ្ចឹងឯង) ។ ជួនកាល​ខ្ញុំ​លឺអ្នកខ្លះគេនិយាយថា កូនក្មេងត្អើក​ព្រោះវា​ចង់បាន​សាច់ថែម​ទៀត (គឺឡើងគីឡូ) ។ ឥឡូវខ្ញុំ​ផ្តើមគិត​ថាខ្ញុំត្អើក​រឿងអី? ចង់បាន​សាច់ថែម​ទៀត ឬ ខ្ញុំលួច​​ស្អីរបស់​គេញ៉ាំ ?

តើត្អើកជាអ្វី? ហេតុអ្វីបានជាត្អើក? វិធីណាដែលអាចធ្វើឲ្យបាត់ត្អើក? សូមមើល​អត្ថបទ​ខាងក្រោមដែលខ្ញុំបានមកពី google ។

(សុំទោសណា ខ្ញុំអត់មានពេលប្រែសម្រួលជាភាសាខ្មែរទេ ព្រោះការងារ​ច្រើនណាស់ ។)

Hiccups are paroxysmal, involuntary contractions of the diaphragm that occur along with contractions of the larynx and closure of the glottis, arresting the inflow of air. Hiccups are commonly induced by minor stomach upsets. Occasionally, hiccups may be ascribed to psychogenic causes originating in the mind. Mild cases of hiccups usually disappear without treatment. {Microsoft Encarta} (ច្រើនទៀត…)

ថ្ងៃនេះគេចអត់ទៅរៀន ព្រោះអាងតែប្រលងហើយ ក៏ជួនអ្នកធ្វើការជាមួយបបួល​ទៅមើល​កុន​​តុក្កតា​ថ្មី ។ នេះជា​លើក​ទីមួយ​​ហើយ ដែលខ្ញុំ​ទៅ​មើល​​​កុនបែប 3D ។ ពាក់កណ្តាល​រឿងមុនដំបូង ដូចជាមិនសូវ​​ស្រណុក​​ចិត្តសោះ ព្រោះ​មិន​ធ្លាប់​ពាក់​​វែនតាពីរជាន់​​លើគ្នា​ ប៉ុន្តែយ៉ាង​ណាៗ​​វាក៏ជារឿង​ល្អ​មើលដែរ ។ មិនមែន​ជួយ​ផ្សាយ​​ពាណិជ្ជកម្ម​​អីទេ តែរឿងល្អ​​បានមិនចង់​អោយ​កន្លងផុត ។ ឥឡូវខ្ញុំ​កំពុង​​រង់ចាំ​រឿង​ថ្មី​មួយទៀត​ដែលនឹងដាក់​បញ្ចាំង​​ក្នុងស្រុកថៃថ្ងៃទី១១ ខែកក្កដា ខាង​មុខនេះ គឺរឿង Ice Age 3 ។ មាន​អ្នកណា​ចង់ទៅ​មើល​ទេ?

រឿង UP

រឿង Ice Age 3

Julian Smith performs on the fourth live semi-final of Britains Got Talent 2009 on May 28, 2009.

Julian Smith performs on the final of Britains Got Talent 2009 on May 30, 2009.

លោក Wayne Allwine ជនជាតិអាមេរិកាំង ជាអ្នកបញ្ជូល​សម្លេងឲ្យ​​តួអង្គ Micky Mouse របស់​ក្រុមហ៊ុន Walt Disney អស់រយៈពេល ៣២ ឆ្នាំហើយ​មកនោះ បាន​ស្លាប់​ក្នុង​អាយុ ៦២ ឆ្នាំ ។ ប្រពន្ធរបស់​លោក ក៏ជាអ្នក​បញ្ជូលសម្លេង​​​ឲ្យតួអង្គ Minnie Mouse របស់​​ក្រុមហ៊ុន Walt Disney នេះផង​ដែរ ។ នេះពិតជាគួរឲ្យ​សោកស្តាយ​មែន ។

Mickey Mouse and his wife, Minnie Mouse

Mickey Mouse and Minnie Mouse

Wayne Allwine (mickey mouse) and his wife, Russi Taylor (minnie mouse)

Wayne Allwine (mickey mouse) and his wife, Russi Taylor (minnie mouse)

បើនៅស្រុកយើងវិញ មេទាហ្នឹងច្បាស់ជាចូលឆ្នាំងបាត់ទៅហើយ ។

ទំព័របន្ទាប់ »