ធ្វើអត់ដូចមកពីខ្ញុំអត់ចេះបង់សំណាញ់ហ្នឹងណា ។ បើអោយខ្ញុំបង់វិញ ច្បាស់ជាសំណាញ់វ័ណ្ឌខ្លួនធ្លាក់ទឹកខ្លួនមិនខាន




ខែ កញ្ញា 20, 2009
ធ្វើអត់ដូចមកពីខ្ញុំអត់ចេះបង់សំណាញ់ហ្នឹងណា ។ បើអោយខ្ញុំបង់វិញ ច្បាស់ជាសំណាញ់វ័ណ្ឌខ្លួនធ្លាក់ទឹកខ្លួនមិនខាន




ខែ មេសា 11, 2009
រូបភាពពីដំណើរទៅភូមិព្រែកទាល់ ឃុំជីវាំង (អត់ចាំឈ្មោះស្រុក) ខេត្តបាត់ដំបង ភាគបួន ។

ភូមិព្រែកទាល់នាពេលរសៀលថ្ងៃរៀបលិច (ភូមិព្រែកទាល់ជាភូមិអណ្តែតទឹក)

ថ្ងៃលិចលើភូមព្រែកទាល់

មេឃពណ៌ស្អាត ហើយគាប់មានសត្វហើរកាត់ទៀត ក៏ថតមួយទុកជាអនុស្សាវរីយ៍

សារិកាកែវ ចេញរកចំណីពេលព្រលឹងស្រាងៗ

ថ្ងៃរះលើភូមិព្រែកទាល់

ថ្ងៃរះពីចំងាយ (អគារនៅម្ខាងព្រែកជាមណ្ឌលសុខភាពភូមិព្រែកទាល់)


ស្ថានីយប្រេងឥន្ទៈ និង ផ្សាអណ្តែតទឹក ភូមិព្រែកទាល់

ភ្នំក្រោម ខេត្តសៀមរាប (ថតពីទន្លេសាប)
ខែ មេសា 11, 2009
រូបភាពពីដំណើរទៅភូមិព្រែកទាល់ ឃុំជីវាំង (អត់ចាំឈ្មោះស្រុក) ខេត្តបាត់ដំបង ភាគបី ។

ជំរកសត្វ មើលពីចំងាយ

ជំរកសត្វផ្សេងទៀត

ត្រូវការប្រើកែវឆ្លុះទើបអាចមើលជំរកសត្វឃើញ


ដល់ពេលត្រូវវារចុះម្តង (មិនចូលចិត្តវគ្គវារហ្នឹងសោះ)

ពេលវិលត្រឡប់មកវិញក៏ឃើញសត្វនេះជាប់សន្ទូចរបស់គេ
ខែ មេសា 11, 2009
រូបភាពពីដំណើរទៅភូមិព្រែកទាល់ ឃុំជីវាំង (អត់ចាំឈ្មោះស្រុក) ខេត្តបាត់ដំបង ភាគពីរ ។

ជំរកសត្វ (អត់ចាំឈ្មោះទេ)

ធ្វើដំណើរតាមទូកចូលក្នុងអូរតូចៗទៅរកជំរកសត្វ



ដើមរាំងដែលត្រូវវារឡើងដើម្បីមើលសត្វ (មានកំពស់៩ម៉ែត្រ ឬ ២៩.៥ ហ្វីត)

ថតពីលើចុងដើមរាំង ចុះមកក្រោម (មួយកាំៗវែងៗណាស់ ប្រឹងលើកជើងវារឡើងរង្គើរក្បាល)

ហេហេហេ គាត់តាំងខ្លួនជាស្វានៅចុងដើមរាំង

គាត់អង្គុយយោលជើង ដូចអត់ខ្លាចធ្លាក់រនាបឫស្សីនេះចុះក្រោមអីចឹង

ទំរាំតែខ្ញុំវារដល់ចុងដើមរាំង ហត់ចង់ដាច់ខ្យល់ (អត់ហ៊ានអង្គុយលើរនាបឫស្សីទេ ខ្លាចបាក់)
ខែ មេសា 11, 2009
កាលពីឆ្នាំមុន (មុនចូលឆ្នាំប្រពៃណីខ្មែរ) ខ្ញុំនឹងមិត្តភ័ក្រ្កចំនួនប្រាំមួយនាក់ សម្រេចទៅមើលគំរោងថែរក្សាបរិស្ថានលើទន្លេសាបរបស់ក្រសួងបរិស្ថាន ស្ថិតក្នុងភូមិព្រែកទាល់ ឃុំជីវាំង (អត់ចាំស្រុក) ខេត្តបាត់ដំបង ដែលទទួលប្រាក់កញ្ចីពីធនាគារ ADB ចំនួនបីថ្ងៃ ។ ពិតមែនតែអាកាសធាតុក្តៅ តែវាពិតជាការធ្វើដំណើរមួយដែលមិនអាចបំភ្លេចបាន ។ ខាងក្រោមជារូបភាពខ្លះៗពីដំណើរទៅភូមិព្រែកទាល់ ។

ធ្វើដំណើរតាមទូកចេញពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង

ហេហេហេ សុវត្ថិភាពជាចំបង (សូម្បីតែចុះទន្លេបង់ត្រី ក៏ពាក់មួកសុវត្ថិភាពដែរ)

ក្មេងៗចែវទូកទៅរៀន (ឡូយជាងខ្ញុំទៀត ចំណាស់ហ្នឹងហើយមិនចេះចែវទូកផង)


ព្រះអាទិត្យរះលើដងទន្លេសាប

សណ្តោងទូចតូចៗចំនួនបីទៅជាមួយ ដើម្បីជិះកាត់អូរតូចៗទៅមើលជំរុំសត្វ

ធ្វើដំណើរឆ្លងកាត់ឡូតត្រី (នៅលើទន្លេសាបមានឡូតបែបនេះច្រើនណាស់)

កន្លែងសំណាក់ចាំឡូតត្រី

មានសត្វបែបនេះច្រើនខ្មៅដេសដាស់ពេញទន្លេសាប (អត់ចាំឈ្មោះសត្វទេ)

ឆ្លងកាត់ឡូតនេសាទត្រីប្រហុក (គិតដល់ភ្លាម នឹកឃ្លានប្រហុកភ្លាម)
ខែ កុម្ភៈ 5, 2009
ទាំងនេះគឺរូបផ្កាដំណក់បេះដូង ដែលបងសំលាញ់បានថតពីខាងក្រោយផ្ទះគាត់ (ខ្ញុំមិនមែនជាអ្នកថតទេ តែបានសុំការអនុញ្ញាតពីគាត់រួចហើយ) ផ្ញើអោយខ្ញុំមើល កាលយើងស្គាល់គ្នាដំបូង ។ តាមពិតឈ្មោះរបស់វានោះគឺ bleeding heart តែបងសំលាញ់បានបកឈ្មោះវាជាភាសាខ្មែរជា ផ្កាដំណក់បេះដូងវិញ ហើយផ្កានេះ មានពណ៌ផ្កាឈូក និង ពណ៌ស ។ ទោះជាវាមានដើមកំណើតក្នុងទ្វីបអាស៊ីយើងក៏ដោយ (ពូជមកពីជប៉ុន) ក៏ផ្កានេះមិនងាយស្រួលនឹងដាំវាទេ ព្រោះវាត្រូវការអាកាសធាតុត្រជាក់ ។


រូបផ្កាពេលវាមិនទាន់រីក

រូបផ្កាពេលវារីកហើយ
ខែ កុម្ភៈ 2, 2009
សន្លឹកបេះដូង (ជាឈ្មោះខ្ញុំដាក់ឲ្យ ព្រោះមិនដឹងគេហៅអី) ជារុក្ខជាតិចំលែកដែលខ្ញុំមិនធ្លាប់ឃើញពីមុន ហេតុនេះក៏ទិញវាមួយយកមកដាំលេង ។

សន្លឹកបេះដូង
ខែ មករា 21, 2009
sunset at one spot over mt. Bokor on January 05, 2009.

sunset from one spot @ 5:41 pm

sunset from one spot @ 5:47 pm

sunset from one spot @ 6:07 pm

sunset from one spot @ 6:11 pm

sunset from one spot @ 6:12 pm
ខែ កក្កដា 30, 2008
រូបទេសភាពដែលខ្ញុំចូលចិត្តជាងគេបំផុតនោះ គឺថ្ងៃរៀបលិច ហើយខ្ញុំក៏ចូលចិត្តមើលថ្ងៃរៀបលិច ជាងគេដែរ ។ ទាំងនេះគឺ ជារូបដែលខ្ញុំបានថតកន្លងមក ។