ថ្ងៃនេះសុំរអ៊ូដាក់ wordpress បន្តិចហើយ ។ និយាយពីរឿងស៊យ ខ្ញុំមិនដែលស៊យអីដូចអាទិត្យនេះសោះ ។ ការងារនោះធ្វើមិនទាន់សោះ ។ ងាកដល់ថ្ងៃ public holiday ងាកចុងអាទិត្យ ងាកដល់ថ្ងៃ deadline ត្រូវប្រគល់ការងារអោយគេវិញ រកតែធ្វើអីក៏មិនទាន់ ចាប់នេះក៏ខុស ចាប់នោះក៏ខុស មិនដឹងធ្វើមួយណាទុកមួយណាមុន ។ ដល់តែរវល់ដកដង្ហើមមិនទាន់ហើយ ឆ្លៀត laptop តៃស្មឹងអស់មួយអាទិត្យ រកតែធ្វើអ្វីក៏មិនបាន ។
កាលពីថ្ងៃសុក្រក៏យក laptop ទៅ IT Plaza បម្រុងនឹងលក់ ស្រាប់តែគេអោយថ្លៃមិនដល់មួយរយដុល្លាផង (ស្លាប់ អីក៏ថោកម្ល៉េះ!) ។ គេថាថោកព្រោះម៉ាស៊ីនខ្ញុំខូច motherboard ហើយខ្ញុំមិនអោយ hard drive ទៅគេទៀត ។ ដើរចុះដើរឡើង ស្រាប់តែមានហាងមួយនោះគេប្រាប់ថា គេមាន spare parts អាចផ្លាស់ប្តូរបាន ។ គិតចុះគិតឡើង មិនបាច់លក់ទេ យកវាទៅជួសជុលវិញ ក្រែងលោរប្រើវាបានមួយរយៈទៀត ។ អើបើជ្រុលជាធ្វើ ប្តូរ hard drive យកអា 320 GB និង ថែម ram 2GB មួយដើមទៀតមើរ ។ គ្រាន់តែអង្គុយចាំយកម៉ាស៊ីនវិញឡើង ៩ម៉ោង (អង្គុយចង់ក្រិនគូថដូចស្វា) ។ យកមកដល់ផ្ទះមិនទាន់បានធ្វើអីវាផង ស្រាប់តែបើកទៅវា error softwares ទាំងអស់ ។
ថ្ងៃសៅរ៍ឡើង ត្រូវទៅកន្លែងគេជួសជុលម្តងទៀត ដើម្បី reinstall window ។ គ្រាន់តែ reinstall ហើយភ្លាម លើកម៉ាស៊ីនដាក់កាបូបយកមកផ្ទះភ្លាម (អត់ខ្ចី test អីមួយបន្តិច ហេតុតែទុកចិត្តជាង) ។ យកមកដល់ផ្ទះស្អីក៏បើកចេញដែរ លើកលែងទេ IE បើកមិនចេញសោះ ។ ទូរសព្ឌទៅសួរជាង ជាងថាត្រូវយកទៅអោយគេមើលម្តងទៀត ។
ថ្ងៃអាទិត្យក៏យកទៅអោយគេមើល ដល់តែសួរជាងថា window vista ដែលអ្នកឯងដាក់អោយខ្ញុំមាន lincense ឬ អត់ ស្រាប់តែគេថា “ អត់មានផង” ។ ស្លាប់តែម្តងជាងនេះ ចេះធ្វើឬករាក់កំភែលអញ្ចឹងកើត ។ ដល់ពេលនេះចង់លក់ក៏លក់លែងកើតហើយ ព្រោះចាយលុយអស់ មួយម៉ឺនបាតលើវាទៅហើយ មានតែទ្រាំប្រើវាទៀតទៅ ។ សូមផ្តាំញាតិទាំងឡាយ បើចង់ទិញ laptop សូមកុំទិញអាស៊េរី HP dv2000 អោយសោះ យ៉ាប់ណាស់ ខាតលុយអត់អំពើ ។
ដល់តែពេលស៊យ ធ្វើអីក៏មិនបានដូចបំណង ។ បែរជាជិះឡានក្រុង ឈប់ហួសចំណត ដើរបកក្រោយហត់ចង់ដាច់ខ្យល់ ។ ដល់ជិះ sky train ក៏ឈប់ហួសចំណតទៀត ។ អាកាបូបដាក់ laptop នោះក៏ធ្ងន់ដូចស្ពាយកូនដំរីមួយ ។ នេះជាអាទិត្យដ៏ stress បំផុត ។ (បានរអ៊ូហើយ ដូចធូរចិត្តបន្តិច)

អាណិតតែជើង និង ស្បែកជើង ។ បើវាចេះរអ៊ូ មិនដឹងជាវារអ៊ូយ៉ាងណាទេ ។