ម្សិលម៉ិញជាថ្ងៃសំរាកពីការងារ ព្រោះជាថ្ងៃម្ដាយ (នៅស្រុកថៃ) អញ្ចឹងខ្ញុំក៏បានទៅ​ដើរលេង​ជាមួយប្រុសក្មេងពីរនាក់ :D ។ ពីរនាក់​នោះ​គឺគ្មាន​នរណាក្រៅពីប្អូនសុវុឌ្ឍី  និង មង្គល ដែលជា​មិត្តភក្តិរបស់ខ្ញុំនោះទេ ។ គួរអោយអនិច្ចាណាស់ ដែលបីនាក់ដើរ​ម៉ង់ៗ កណ្ដាល​​ថ្ងៃត្រង់ក្ដៅ ចង់បែក​ក្រហែងក្បាលនោះ ។  ពេលមកដល់ផ្ទះវិញ ទើបខ្ញុំដឹងថា ដៃខ្ញុំទាំងពីររលាកថ្ងៃ ឡើងក្រហម ដូចជ្រូក​ខ្វៃ​អញ្ចឹង ។ គិតចុះ គិតឡើង យើងទាំងបីនាក់​សម្រេច​ទៅ​ដើរ​លេង​នៅផ្សារ​អណ្ដែតទឹកជុំគ្នា​ម្ដងទៀតថ្ងៃសៅរ៍នេះ ។ ហេហេ តែប៉ុណ្ណេះ ខ្ញុំគេចរៀន ទៅដើរ​លេង​ទៀតហើយ ។ ខាងក្រោម ជារូបភាពខ្លះៗ​ពីដំណើរ​កំសាន្ដ​ទៅវត្តអរុណ និង ព្រះបរមរាជវាំង ។

វត្តអរុណ ថតពីត្រើយម្ខាងទន្លេ ចាផាយ៉ា

វត្តអរុណ ថតពីត្រើយម្ខាងទន្លេ ចាផាយ៉ា

ផ្ការាំងភ្នំ (ខ្ញុំខានឃើញផ្កានេះ ២៥ ជាងហើយ)

ផ្ការាំងភ្នំ (ខ្ញុំខានឃើញផ្កានេះ ២៥ ជាងហើយ)

 

វគ្គប្រុសខ្ពស់ ស្រីទាប (ប្អូនវុឌ្ឍី និង ខ្ញុំ)

វគ្គប្រុសខ្ពស់ ស្រីទាប (ប្អូនវុឌ្ឍី និង ខ្ញុំ)

មង្គល និង ខ្ញុំ (អ្នកខ្លះសុទ្ធតែថា បងៗខ្ញុំសុំឈរក្រោយ កុំឲ្យឃើញធាត់ពេក)

មង្គល និង ខ្ញុំ (អ្នកខ្លះសុទ្ធតែថា បងៗខ្ញុំសុំឈរក្រោយ កុំឲ្យឃើញធាត់ពេក)

ព្រះបរមរាជវាំងថៃ

ព្រះបរមរាជវាំងថៃ

IMG_1202

រូបតំណាងអង្គរវត្តខ្មែរ ក្នុងវាំងរបស់ថៃ

រូបតំណាងអង្គរវត្តខ្មែរ ក្នុងវាំងរបស់ថៃ

 

ថ្ងៃនេះ ពេលខ្ញុំកំពុងតេអានព័ត៌មានក្នុង Bangkok Post ក៏ប្រទះឃើញ Forum មួយដែល​គេនិយាយពី airport scam កើត​ឡើង​ក្នុងព្រលានយន្តហោះ​ស្រុកសៀម ដែល​កាសែត BBC បានចុះផ្សាយ  អញ្ចឹងក៏​ចង់ចែក​ចាយ​​ដល់អ្នកទាំង​ឡាយ​ ដើម្បីការពារ​ទុកជាមុន ។ ពួកគេ​កំពុងតែ​មិនចូលចិត្ត​យើងស្រាប់ផង វីរវរគេលេង​ល្បិចដាក់​យើង ច្បាស់ជាដេកគុក​អោយមូសខាំ​លេង ហើយ​អស់​ប្រាក់ជា​មិនខាន ។

សូមអានបន្ថែមនៅទីនេះ

ហាហាហា អាចាស់ធ្វើមិនទាន់រួចផង ស្រាប់តែអាថ្មីដែលទើបតែកាម៉្មង់នោះ មកដល់ទៅហើយ ។ ទាំងនេះ​ជាអ្វីដែលខ្ញុំ​គ្រោងធ្វើ បន្ទាប់ពី​ការងារពេញ​ម៉ោងរបស់ខ្ញុំ ។ តាមពិតទៅវាមិនមែន​ជាការងារក្រៅម៉ោង​ដើម្បីលុយស្អី​នោះទេ ។ វាគ្រាន់តែជា​ការងា​រ​​ទុកគ្រាន់​កំដរអផ្សុក ឬ ធ្វើ​ជាអំណោយសម្រាប់​អ្នកណាម្នាក់​តែប៉ុណ្ណោះ ។ ទាំងនេះជា pattern cross stitch ដែល​ទើប​តែ​មកដល់ ។

ខ្ញុំនឹងធ្វើរូបនេះសំរាប់ថ្ងៃខួបកំណើតប៉ាក្នុងខែមករា

cross stitch នេះខ្ញុំនឹងធ្វើសំរាប់ថ្ងៃខួបកំណើតប៉ា

cross stitch រូបនេះ ខ្ញុំនឹងធ្វើសំរាប់បងសំលាញ់

cross stitch នេះខ្ញុំនឹងធ្វើសំរាប់បងសំលាញ់

cross stitch ធ្វើសំរាប់មិត្តរួមការងារជនជាតិភូមា

cross stitch នេះខ្ញុំនឹងធ្វើសំរាប់មិត្តរួមការងារជនជាតិភូមា

កាលពីយប់ម៉ិញ ខ្ញុំអង្គុយមើលគេផ្សាយបន្ដផ្ទាល់ ពីពិធីបុណ្យសពរបស់ Michael Jackson ចាប់​ពី​ម៉ោង ១២ កណ្ដាលអាធ្រាត រហូតដល់ម៉ោង ៣ ភ្លឺ ។ 

Gone too soon ជាបទមួយ​ដែល​ខ្ញុំចូលចិត្តជាងគេបង្អស់ ហើយបទនេះសោត Michael Jackson ធ្លាប់​ច្រៀងសម្រាប់ក្មេងម្នាក់ឈ្មោះ Ryan White ដែលបាន​ស្លាប់​ដោយជម្ងឺ AIDS ​ក្នុងឆ្នាំ១៩៩០ ។ កាលពីយប់ម៉ិញ បទនេះក៏ត្រូវ Usher លើក​យក​មក​ច្រៀង​ក្នុង​ពិធី​បុណ្យ​សព Michael Jackson វិញ ដើម្បីជា​ការ​រំលឹក​ដល់​គាត់ ។

ថ្ងៃនេះ សូមលើកយកម្ហូបពីម្ដុំអាមេរិកឡាទីន យកមកចែកចាយដល់ភូមិ wordpress ក្រែង​បងប្អូន​យើងណាចង់សាកល្បង​ធ្វើញ៉ាំ​ដោយ​ខ្លួនឯង ។ ម្ហូបម៉ិចស៊ីកូមានច្រើនប្រភេទណាស់ តែខ្ញុំសូម​ណែនាំ​ម្ហូបដែលឆ្ងាញ់ៗ ហើយក៏ជាទីពេញចិត្តរបស់ខ្ញុំជាងគេនោះ​មាន Taco, Burito, Nacho supreme និង Nacho dip ។ ម្ហូបម៉ិចស៊ីកូ ដែលងាយស្រួលធ្វើជាងគេបង្អស់នោះគឺ Taco ។

គ្រឿងផ្សំរបស់វាមាន៖ ម្ស៉ៅគ្រឿង Taco (Taco seasoning), សំបក Taco (Taco shells), Sour Cream, Cheese, ប៉េងប៉ោះ, សាលាដ, ខ្ទឹមបារាំង, សាច់គោចិញ្ច្រាំ ។ រូបខាងក្រោមនេះ ជាគ្រឿង​ផ្សំ​សម្រាប់ធ្វើ Taco តែអត់មានរូប Sour Cream  និង  Cheese ទេ (ព្រោះគីឡូខ្ញុំមិនព្រមស្រក ទើបត្រូវ​តមអត់ញ៉ាំវា :D ) ។

គ្រឿងផ្សំធ្វើ Taco

គ្រឿងផ្សំធ្វើ Taco

វិធីធ្វើ៖ ខ្ទឹមបារាំង និង ប៉េងប៉ោះ (ខ្វះយកគ្រាប់ចេញ) ត្រូវលាងទឹកអោយស្អាត ទើបហាន់វាអោយ​ល្អិតៗ​ ដាក់ដោយឡែកពីគ្នា ។ សាលាដក៏ត្រូវលាងទឹកអោយស្អាត ដាក់អោយស្រុះទឹកអស់ ទើបហាន់វាជាសរសៃៗ ។ សម្រាប់អ្នកចូលចិត្តញ៉ាំ Cheese អាច​យកវា​មកឈូសជា​សរសៃរ​ដែរ ។

ដំបូងត្រូវដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងចូលបន្ដិច ទើបដាក់ខ្ឌឹមបារាំងចូល ឆាអោយស្រពាប់សឹមដាក់​សាច់គោចិញ្ច្រាំចូលឆា​ជាមួយ​រហូតដល់ឆ្អិនសាច់ល្អ ចាក់គ្រឿងម្ស៉ៅ Taco ចួល ហើយច្របល់​អោយ​សព្វ ។ បើឃើញគ្រឿងចូល​គ្នាអស់ហើយ នោះអាចពន្លត់​ភ្លើង​ចង្រ្កានបាន ។ សំបក Taco ជាធម្មវាគឺវាស្រួយ ដូច្នេះមិនចាំបាច់អាំងវាទៀត​ទេ ។ បើអ្នកចូលចិត្ត Sour Cream អាចយក​វាមក​​លាប​តិចៗ​លើផ្នែកខាងក្នុង​សំបក Taco ក្រោយមកដាក់សាច់គោដែលឆាឆ្អិនចូល (តិច ឬ ច្រើនតាមចំណូល) ដាក់សាលាដ​ដែល​ហាន់​ជាសរសៃរៗចូល ដាក់ប៉េងប៉ោះ​ដែល​ហាន់​តូចៗ​ចូល និង រ៉ោយពីលើសរសៃរ Cheese  ដែលឈូសទុកពីលើ នោះជាការស្រេច ។

ចំណាំ៖ ម៉្សៅ Taco មួយកញ្ចប់អាចដាក់សាច់គោបាន  500g  ។  ប្រសិនបើមិនចូលចិត្តប្រៃទេ អាច​បន្ថយគ្រឿង តាមចំណង់​ចំណូល​ចិត្ត ។ ប្រសិនបើមិនអាចរកសំបក Taco នោះទេ អាចប្រើ Tortilla Chips ឬ Nacho Chips ជំនួសក៏បាន ។ ម៉្យាងវិញទៀត អ្នកអាច​ប្រើ​សំបកខ្ចប់ Burito ជំនួស​សំបក Taco ក៏បាន​ដែរ ព្រោះសំបក Burito ទន់ជាង​សំបក Taco ។

ខាងក្រោមជាសមិទ្ធផលសម្រេច ។

ចង់ញ៉ាំទេ?

ចង់ញ៉ាំទេ?

បម្រាមៈ មើលហើយ ហាមជេរ  :D

image001

image002

image003

image004

 

បីប្រាណនេះ តើមួយណាសង្ហាជាង???

បីប្រាណនេះ តើមួយណាសង្ហាជាង???

លោក Richard Clayderman កើតនៅ Philippe Pagès ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៥៣ ជាតន្ដ្រីករផ្នែក​ព្យាណូ​សញ្ជាតិបារាំង​ដ៏មាន​កេរិ៍្តឈ្មោះ​លើ​ពិភពលោក ។ លោកក៏ជាអ្នក​​បរិច្ចាកវិភាគទានដ៏​ធំមួយដល់អង្គការ Tearfund របស់អង់គ្លេស តែគួរអោយ​ស្តាយ​ដែលអង្គការ​នេះបាន​បិទ​ការិយាល័យ​​​របស់​ខ្លួននៅប្រទេសកម្ពុជាកាលពីបី ឬ បួនឆ្នាំមុន ។ Ballade Pour Adeline ជាបទដ៏ល្បី​មួយក្នុង​​ចំណោម​​បទល្បីៗ​របស់​លោក ។

ល្ងាចនេះស៊យដល់ហើយ គឺត្អើកពេញមួយល្ងាចតែម្តង ត្អើករហូតដល់អង្គុយធ្វើការ​លែង​កើត ហើយម្យ៉ាងខ្មាសអ្នកធ្វើការជាមួយទៀត ។ វិធីដែលម៉ាក់ធ្លាប់ប្រាប់​របៀប​បំបាត់ត្អើកក៏ធ្វើ​ហើយ ទៅបើករកមើលវិធីផ្សេងក្នុង google ក៏ធ្វើហើយ គឺនៅតែ​មិន​បាត់ដដែល ។ កាលពីនៅតូចៗ ម៉ែធ្លាប់តែលែងស្ទីលសម្លុតសួរថាមានលួចស្អីញ៉ាំ ឬ អត់ បានជាត្អើក​អញ្ចឹង ។ ឃើញថា​វិធី​គាត់​ល្អជាងគេ ព្រោះពេលគាត់សម្លុតសួរ រវល់​តែភ័យ ស្រាប់តែ​បាត់ត្អើកតែម្តង (ហេហេហេ ក្មេងល្ងង់​អញ្ចឹងឯង) ។ ជួនកាល​ខ្ញុំ​លឺអ្នកខ្លះគេនិយាយថា កូនក្មេងត្អើក​ព្រោះវា​ចង់បាន​សាច់ថែម​ទៀត (គឺឡើងគីឡូ) ។ ឥឡូវខ្ញុំ​ផ្តើមគិត​ថាខ្ញុំត្អើក​រឿងអី? ចង់បាន​សាច់ថែម​ទៀត ឬ ខ្ញុំលួច​​ស្អីរបស់​គេញ៉ាំ ?

តើត្អើកជាអ្វី? ហេតុអ្វីបានជាត្អើក? វិធីណាដែលអាចធ្វើឲ្យបាត់ត្អើក? សូមមើល​អត្ថបទ​ខាងក្រោមដែលខ្ញុំបានមកពី google ។

(សុំទោសណា ខ្ញុំអត់មានពេលប្រែសម្រួលជាភាសាខ្មែរទេ ព្រោះការងារ​ច្រើនណាស់ ។)

Hiccups are paroxysmal, involuntary contractions of the diaphragm that occur along with contractions of the larynx and closure of the glottis, arresting the inflow of air. Hiccups are commonly induced by minor stomach upsets. Occasionally, hiccups may be ascribed to psychogenic causes originating in the mind. Mild cases of hiccups usually disappear without treatment. {Microsoft Encarta} (ច្រើនទៀត…)

ថ្ងៃនេះគេចអត់ទៅរៀន ព្រោះអាងតែប្រលងហើយ ក៏ជួនអ្នកធ្វើការជាមួយបបួល​ទៅមើល​កុន​​តុក្កតា​ថ្មី ។ នេះជា​លើក​ទីមួយ​​ហើយ ដែលខ្ញុំ​ទៅ​មើល​​​កុនបែប 3D ។ ពាក់កណ្តាល​រឿងមុនដំបូង ដូចជាមិនសូវ​​ស្រណុក​​ចិត្តសោះ ព្រោះ​មិន​ធ្លាប់​ពាក់​​វែនតាពីរជាន់​​លើគ្នា​ ប៉ុន្តែយ៉ាង​ណាៗ​​វាក៏ជារឿង​ល្អ​មើលដែរ ។ មិនមែន​ជួយ​ផ្សាយ​​ពាណិជ្ជកម្ម​​អីទេ តែរឿងល្អ​​បានមិនចង់​អោយ​កន្លងផុត ។ ឥឡូវខ្ញុំ​កំពុង​​រង់ចាំ​រឿង​ថ្មី​មួយទៀត​ដែលនឹងដាក់​បញ្ចាំង​​ក្នុងស្រុកថៃថ្ងៃទី១១ ខែកក្កដា ខាង​មុខនេះ គឺរឿង Ice Age 3 ។ មាន​អ្នកណា​ចង់ទៅ​មើល​ទេ?

រឿង UP

រឿង Ice Age 3

« ទំព័រមុនទំព័របន្ទាប់ »